ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែក​ចោរៗតាមដងផ្លូវ ​ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ តាមពិត​ជារឿង​ស្នេហ៍ត្រីកោណទៅវិញ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​វេលាម៉ោង​៧ព្រឹកថ្ងៃទី​២ មីនា ២០១៤ នេះ ស្ថិតនៅ​ចំណុច​វត្តស្លែង​ ក្នុងភូមិ​ខ្ចៅ សង្កាត់បឹងធំ​ ខណ្ឌ​ពោធិ៍​សែនជ័យ មាន​ហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ​បានកើតឡើង​ ដោយ​​កម្លាំង​ប៉ូលិស​ខណ្ឌដង្កោ​ និងខណ្ឌ​ពោធិ៍​សែន​ជ័យ​​ ​សហការគ្នា​ចេញ​​អន្តរា​គមន៍​ស្ទាក់​ចាប់ បន្ទាប់​ពី​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​​ក្នុង​ល្បឿន​យ៉ាងលឿន​ដេញ​តាម​ម៉ូតូមួយ​​គ្រឿង​ទៀត​ ដែល​កំពុង​ជិះខាង​មុខ

រាជធានីភ្នំពេញ ៖ កាលពី​វេលាម៉ោង​៧ព្រឹកថ្ងៃទី​២ មីនា ២០១៤ នេះ ស្ថិតនៅ​ចំណុច​វត្តស្លែង​ ក្នុងភូមិ​ខ្ចៅ សង្កាត់បឹងធំ​ ខណ្ឌ​ពោធិ៍​សែនជ័យ មាន​ហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ​បានកើតឡើង​ ដោយ​​កម្លាំង​ប៉ូលិស​ខណ្ឌដង្កោ​ និងខណ្ឌ​ពោធិ៍​សែន​ជ័យ​​ ​សហការគ្នា​ចេញ​​អន្តរា​គមន៍​ស្ទាក់​ចាប់ បន្ទាប់​ពី​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​​ក្នុង​ល្បឿន​យ៉ាងលឿន​ដេញ​តាម​ម៉ូតូមួយ​​គ្រឿង​ទៀត​ ដែល​កំពុង​ជិះខាង​មុខ ​​ហើយ​​ស្រែកថា​ចោរៗ​​ មិនដាច់ពីមាត់​​ ។

ប្រភពបានឱ្យ​ដឹងថា ខណៈនោះប្រជាពលរដ្ឋមួយ​ចំនួនបានជួយ​ដេញ​តាម និងមួយចំនួន​ទៀត បានត្រៀម​ដំបងព្រនង់ប្រុង​ការពារ​ខ្លួន លុះមួយសន្ទុះ​ក្រោយ​មក ម៉ូតូដែល​ព្យាយាមបើក​រត់គេចនោះ ត្រូវបាន​កម្លាំង​ប៉ូលិសប៉ុស្ដិ៍បឹងធំ ខណ្ឌពោធិ៍សែនជ័យ ឃាត់​បាន​នាំ​យក​​ទៅ​​សាក​សួរទើប​ដឹងថា មិនមែនជា​រៀងដេញ​តាមចោរលួច ឬចោរប្លន់នោះឡើយ គឺជារឿង​ស្នេហា​ត្រី​កោណ ។

​​បុរសដែល​ត្រូវប្រពន្ធផិត​ក្បត់មានប្រុសថ្មី​នោះ ឈ្មោះ​នូវ សំណាង អាយុ៣៨​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិ​ពានអន្សារ ឃុំ​ព្រះនិព្វាន ស្រុកគង​ពិសី ខេត្តកំពង់ស្ពឺ  ។ ចំណែក​ឯស្រ្តីជាប្រពន្ធ​ឈ្មោះ​សូត្រ មន អាយុ៣៦ឆ្នាំ ជា​កម្មការិនីរោងចក្រកាត់ដេរ មាន​ទីលំនៅក្នុងភូមិជាមួយគ្នា រីឯបុរសម្នាក់ទៀត​ដែលជាប់​ចោទថា ជាប្រុសសហាយនោះឈ្មោះ​លី ហៀង អាយុ៥៧ឆ្នាំ មាន ទីលំ​នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។