រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរជាផ្លូវការ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ សីហា នេះ បាន សម្រេចធ្វើការចោទប្រកាន់ឧកញ៉ា ស្រី សុធា នាយកក្រុមហ៊ុន7NG និងឧកញ៉ា ស្រី ចន្ធូ (ជាកូន) អ្នកចាត់ការទូទៅក្រុមហ៊ុន 7NG មួយបទល្មើសថ្មីទៀត ពីបទ.ឆបោក.ពាក់ព័ន្ធការលក់ដីឡូតិ៍ចំនួន៧ឡូតិ៍ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ិន សុភ័ក្ត្រ ចុះថ្ងៃទី១០ មេសា ឆ្នាំ២០១៨ ។ សូមបញ្ជាក់ថា៖ ចំនួន២លើកដែលប្រធានក្រុមហ៊ុន7NGអត់ចូលខ្លួន…សម្រេចចោទពីបទឆបោក
តំណាងអយ្យការ ក្រោយពីបានពិនិត្យឯកសារខាងលើយល់ឃើញថា ឧកញ៉ា ស្រី សុធា ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរជានាយកក្រុមហ៊ុន 7NG Group Co.Ltd មានទីលំនៅផ្ទះលេខ១២៤ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ខណ្ឌ ចំការមន រាជធានីភ្នំពេញ និង លោកឧកញ៉ា ស្រី ចន្ធូ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាអ្នកចាត់ការទូទៅក្រុមហ៊ុន7NG Group Co.Ltd មានទីលំនៅឃុំឈ្វាង ស្រុកពញាឮ ខេត្តកណ្តាល ដែលសព្វថ្ងៃរស់នៅជាមួយឪពុក ត្រូវបានចោទប្រកាន់ពីបទ.ឆបោក. ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១៩ តាមមាត្រា៣៧៧ និង មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ ដើមបណ្តឹងឈ្មោះ ស៊ិន សុភ័ក្ត្រ បានចុះកិច្ចសន្យាលក់.ទិញដីឡូតិ៍ប្រភេទA ពីក្រុមហ៊ុន7NG ដោយមានឈ្មោះ ស្រី ចន្ធូ ជាតំណាងឲ្យក្រុមហ៊ុន ចំនួន៧ឡូតិ៍ (BlockB2 លេខ៥៣៧៣a ៥៣៧៤a ៥៣៧៥a ៥៣៧៦a ៥៣៧៧a ៥៣៧៨a និង ៥៣៧៩a ដែលមានទំហ៊ំ ៧០០ម៉ែត្រការ៉េ ស្ថិតនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
តាមកិច្ចសន្យានោះបានតម្រូវឲ្យឈ្មោះ ស៊ិន សុភ័ក្ត្រ បង់រំលោះក្នុងរយៈពេល១០ឆ្នាំ បន្ទាប់ពីបានបង់រំលោះចប់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ តានវិក័យប័ត្របង់ប្រាក់ផ្តាច់សម្រាប់ទិញ.លក់ឡូតិ៍ ឬ ផ្ទះល្វែងលេខ០០០៩៤៧ និង លេខ៩៤៨ របស់ក្រុមហ៊ុន 7NG ។ លុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ឈ្មោះ ស្រី សុធា ដែលជានាយកក្រុមហ៊ុន 7NG បានធ្វើលិខិតផ្ទរសិទ្ធិកានកាប់ប្រើប្រាស់ដីឲ្យទៅឈ្មោះ ស៊ិន សុភ័ក្ត្រ តាមលិខិតលេខ១៥៤៧\១៦ វហស និង លេខ១៥៥៨\១៦ វហស ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដោយមានបញ្ជាក់ពីអាជ្ញាធរឃុំវិហារសួគិ៍ តែរហូតមកដល់ពេលនេះដើមបណ្តឹងនៅពុំទាន់ទទួលបាន ដីនោះយកមកកាន់កាប់ជាកម្មសិទ្ធិនៅឡើយទេ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ