ស្តាយមុខមាត់ស្រស់ស្អាតណាស់…ក្មេងស្រីនេះមិនគួរជាប់​ពាក់ព័ន្ធសោះ


ខេត្តកណ្តាល ៖ នៅ​ចំពោះ​មុខ​សមត្ថកិច្ច នារីស្រស់ស្អាតឈ្មោះនាង ហង្ស សុខ​ចេ​ង ជាជនសង្ស័យបាន​ឆ្លើយ​​ថា នាង​មិន​ដែល​ស្គាល់​ជនសង្ស័យ​ទាំង​ពីរនាក់​នោះ​ទេ គឺ​ស្គាល់​តែ​តាម​ទូរស័ព្ទ​និង​ធ្លាប់​ទៅ​ហូប​មី​ហឹរ​នៅ​ផ្សារ​សុ​វ​ណ្ណា​ម្តង​ជាមួយ​ម្ចាស់​ម៉ូតូ​ កាលពី​ថ្ងៃ​ទី​១៧ ខែសីហា វេលា​ម៉ោង​៩​យប់ ។ តែយ៉ាងណា ​ក្មេងស្រី​សង្ស័យរូបនេះត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី។

សូមបញ្ជាក់ថា ករណី​ឆបោក​ម៉ូតូ​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ស្រុក​កៀនស្វាយ ដោយ​ឃាត់​ខ្លួន​ក្មេង​ស្រី​ម្នាក់​ជា​ជនសង្ស័យខាងលើ និងបន្ត​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​២​នាក់​ទៀត ដែល​កំពុង​រត់គេច​ខ្លួន បន្ទាប់​ពី​សមគំនិត​ឆបោក​ម៉ូតូ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃអាទិត្យ​ទី​១៨ ខែសីហា​កន្លង​ទៅ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នៅ​រមណីយដ្ឋាន​កៀនស្វាយក្រៅ ស្ថិតក្នុងភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀន​ស្វាយ ។

ម្ចាស់​ម៉ូតូ​ឈ្មោះ ហាន់ សូត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជា​ជាង​ផ្សារ​ដែក ។ ចំណែក​ជនសង្ស័យ​មាន​៣​នាក់ ១-​ឈ្មោះ ហង្ស សុខ​ចេ​ង ភេទ​ស្រី អាយុ​១៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត​ជ្រំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នក​រាំ​អក​កាដង់​(​ឃាត់ខ្លួន​) និង​២​នាក់​ទៀត​មិន​ស្គាល់ឈ្មោះដែល​ម្នាក់​ភេទ​ស្រី អាយុ​ប្រហែល​៣៦​ឆ្នាំ មិន​ស្គាល់​ទីលំនៅ​(​គេចខ្លួន​) និង​ម្នាក់​ទៀត​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ ភេទ​ប្រុស អាយុ​ប្រហែល​៣២​ឆ្នាំ​(​គេចខ្លួន​)។

មន្ត្រី​នគរបាល​ស្រុក​កៀនស្វាយ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ខែសីហា​នោះ វេលា​ម៉ោង​៤​រសៀលមាន​ស្ត្រី​២​នាក់​បាន​បបួល​ម្ចាស់​ម៉ូតូ​មក​លេង​វត្តកៀនស្វាយក្រៅ ។ ពេល​មក​ដល់​កៀនស្វាយផ្លា​ហ្សា ក៏​នាំ​គ្នា​អង្គុយ​ហូប​ពោត​ស្ងោរ​រួច​ស្ត្រី​ម្នាក់បាន​ទូរ​សព្ទ័​ហៅ​ជន​ម្នាក់​ទៀត​ជា​មនុស្ស​ប្រុស​ឲ្យ​មក​លេង​ដែរ ។ ពេល​បុរស​នោះ​មក​ដល់ ក៏​ជិះ​ម៉ូតូ​គ្នា​៤​នាក់ ទៅ​អង្គុយ​លេង​នៅ​ផ្ទះទឹក​រមណីយដ្ឋាន​វត្ត​កៀនស្វាយ​ក្រៅ ហើយ​ពេល​ទៅ​ដល់​ស្ត្រី​២​នាក់​នាំ​គ្នាទៅ​ទិញ​ម្ហូប ។ ចំណែក​ម្ចាស់​ម៉ូតូ​និង​បុរស​ម្នាក់ដែល​មក​ក្រោយ​គេ​នោះ​នៅ​ចាំ​រោង​និង​ម៉ូតូ ហើយ
បុរស​នោះ​បាន​ខ្ចី​ម៉ូតូ ដោយ​ប្រាប់​ថា​ទៅ​ឌុ​ប​មេមក​លេង​ដែរ​រួច​ក៏​ទៅ​បាត់​រហូត​ទៅ ។

ដោយ​រង់ចាំ​យូរ​ពេក ម្ចាស់​ម៉ូតូ​និង​ស្ត្រី​ទាំង​២នាក់​បាន​ទូរ​សព្ទ័​ទៅ​បុរស​នោះ​ហើយ​ត្រូវ​បានប្រាប់​ថា ឲ្យ​ទៅ​យក​ម៉ូតូ​នៅ​គល់​ស្ពាន​ច្បារ​អំពៅ ប៉ុន្តែ​ពេល​ទៅ​ដល់​ច្បារ​អំពៅ ប្រាប់​ថា​ឲ្យ​ទៅ​យក​នៅ​រង្វង់​មូល​តា​ខ្មៅ លុះ​ពេល​ទៅ​ដល់​តា​ខ្មៅប្រាប់​ថា​ឲ្យ​ទៅ​យក​នៅ​មុខ​បន្ទាយ​អង្គរក្ស ។ ពេល​ទៅ​ដល់​មុខ​បន្ទាយ ស្ត្រី​ម្នាក់​ដែល​គេចខ្លួន​បាត់​នោះ​បាន​ឲ្យ​ម្ចាស់​ម៉ូតូ​និង​នាង ហង្ស សុខចេ​ង ចុះ​ពីលើ​ម៉ូតូ​កង់​បី ដោយ​ប្រាប់​ថា​ខ្លួន​ទៅយក​ម៉ូតូ​ឲ្យ រួច​ស្ត្រី​នោះ​ក៏​ទៅ​បាត់​ទៀត​ទៅ​។ ដោយ​ចាំ​យូរ​ពេក​និង​ទាក់ទង​តាម​ទូរស័ព្ទ​លែងបាន ម្ចាស់​ម៉ូតូ​ក៏​ទូរស័ព្ទ​ហៅ​បងប្អូន​ឲ្យ​មក​យកនិង​ឃាត់ខ្លួន​នាង ហង្ស សុខ​ចេ​ង នាំ​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភូមិធំ ដើម្បី​សួរនាំ ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ