រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រ នៃកម្ពុជាបានចេញព្រះរាជក្រឹត្យបង្កើតឱ្យមានសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍នៅក្នុងតំបន់ចំនួន៣បន្ថែមទៀត គឺតំបន់ត្បូងឃ្មុំ តំបន់បាត់ដំបង និងតំបន់ព្រះសីហនុ ដើម្បីសម្រួលដល់រឿងក្តីរបស់ប្រជាពលរដ្ឋតាមខេត្តនីមួយៗ ។ នេះបើតាមព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នាដែលឡាយព្រះហស្តលេខារបស់ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ។
យោងតាមព្រះរាជក្រឹត្យព្រះមហាក្សត្រដែលកោះសន្តិភាពបានទទួលបានបានឲ្យដឹងថា ៖ទី១-គឺសាលាឧទ្ធរណ៍ភ្នំពេញដែលមានទីតាំងនៅរាជធានីភ្នំពេញត្រូវទទួលដោះស្រាយប ណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកណ្តាល ឬករណីសំណុំរឿងដែលតុលាកា រកំពូលបានបង្វិលមក ខណៈតំបន់សាលាឧទ្ធរណ៍នៅតាមតំបន់ផ្សេងទៀតនោះសម្រាប់ទទួលការដោះស្រាយលើសំណុំរឿងរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនៅតំបន់ក្បែរៗនោះ ។ ទី២-បើតាមព្រះរាជក្រឹត្យសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ និងមហាអយ្យការអម សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ មានទីតាំងនៅខេត្តត្បូងឃ្មុំ ។
សាលាឧទ្ធរណ៍នេះត្រូវទទួលដោះស្រាយបណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់សាលាដំបូងខេត្តកំពង់ចាម និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ,សាលាដំបូងខេត្តកំពង់ធំ និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ, សាលាដំបូងខេត្តព្រះវិហារ និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ,សាលាដំបូងខេត្តក្រចេះ និងអយ្យការអមសាលាដំបូងខេត្តក្រចេះ ,សាលាដំបូងខេត្តស្ទឹងត្រែង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ,សាលាដំបូងខេត្តរតនគិរី និងអយ្យការអមសាលាដំបូងខេត្តរតនគិរី ,សាលាដំបូងខេត្តមណ្ឌលគិរី និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ,សាលាដំបូងខេត្តព្រៃវែង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង ,សាលាដំបូងខេត្តស្វាយរៀង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង,សាលាដំបូងខេត្តត្បូងឃ្មុំ និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ឬករណីសំណុំរឿងដែលតុលាការកំពូលបានបង្វិលមកវិញ ។ ទី៣- សាលាឧទ្ធរណ៍តំបន់បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់បាត់ដំបងមានទីតាំងស្ថិតនៅខេត្តបាត់ដំបងត្រូវទទួលដោះស្រាយ ៖ បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់សាលាដំបូងខេត្តកំពង់ឆ្នាំង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ,សាលាដំបូងខេត្តពោធិ៍សាត់ និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ,សាលាដំបូងខេត្តបាត់ដំបង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ,សាលាដំបូងខេត្តប៉ៃលិន និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ,សាលាដំបូងខេត្តបន្ទាយមានជ័យ និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ, សាលាដំបូងខេត្តឧត្តរមានជ័យ និងអយ្យការអមសាលាដំបូងខេត្ត ឧត្តរមានជ័យ,សាលាដំបូងខេត្តសៀមរាប និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ឬករណីសំណុំរឿងដែលតុលាការកំពូលបានបង្វិលមកវិញ ។
ទី៤-សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ មានទីតាំងស្ថិតនៅខេត្តព្រះសីហនុត្រូវទទួលដោះស្រាយ ៖ បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់សាលាដំបូងខេត្តតាកែវ និងអយ្យការអមសាលាដំបូងខេត្តតាកែវ ,សាលាដំបូងខេត្តកំពត និងអយ្យការអមសាលាដំបូងខេត្តកំពត ,សាលាដំបូងខេត្តកំពង់ស្ពឺ និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ,សាលាដំបូងខេត្តកោះកុង និងអយ្យការអមសា លាដំបូងខេត្តកោះកុង, សាលាដំបូងខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះ សីហនុ ឬករណីសំណុំរឿងដែលតុលាការកំពូលបានបង្វិលមកវិញ ។
សួមជម្រាបថាសាលាឧទ្ធរណ៍ខាងលើនេះនឹងត្រូវដំណើរការចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០តទៅ ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃធ្លាប់បានឲ្យដឹងក្រៅពីសាលាឧទ្ធរណ៍ខាងលើនេះក្រសួងនឹងធ្វើការសិក្សាដើម្បីបង្កើតសាលាឧទ្ធរណ៍នៅខេត្តកែបបន្ថែមផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ