ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះច្រើនជាងការរំពឹងទុក កាលពីខែកុម្ភៈ នៅគ្រាដែលកំណើននៅក្នុងប្រទេសអភិវឌ្ឍន៍ធ្លាក់ ចុះ ហើយទីផ្សារកំពុងលូតលាស់ទទួលរងនូវភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
ការនាំចេញកាលពីខែកុម្ភៈ បានឈានដល់៤២,៩៩ពាន់លានដុល្លារ កើនឡើង១,៦% បើធៀបនឹងឆ្នាំមុន ខណៈដែលការនាំចូលមានចំនួន៤២,០៦ពាន់លានដុល្លារកើនឡើង៤% ដែលធ្វើឲ្យអតិរេកពាណិជ្ជកម្មមានចំនួន៩៣០លានដុល្លារ ។
ក្រសួងពាណិជ្ជកម្មនិយាយថា ការរើបឡើងវិញនៅក្នុងប្រទេសអភិវឌ្ឍន៍នៅតែទន់ខ្សោយ ខណៈដែលទីផ្សារកំពុងលូតលាស់បន្តទទួលរងនូវវិបត្តិហិរញ្ញវត្ថុ ដែលបានបណ្តាលឲ្យការនាំចេញធ្លាក់ចុះជាងការរំពឹងទុក ។
ការនាំចេញសម្ភារគមនាគមន៍ឥតខ្សែដូចជា ទូរស័ព្ទចល័តបានកើនឡើង៣៤,៥% ខណៈដែលការនាំចេញគ្រឿងអគ្គសនីពាក់កណ្ដាលសម្រេច(Semiconductor )កើនឡើង១៤,៥% ហើយការនាំចេញរថយន្តកើនឡើង៩,១% ស្របពេលជាមួយគ្នានេះដែរ ការនាំចេញផលិតផលប្រេងឥន្ធនៈធ្លាក់ចុះ១៥,៤% ៕
ចែករំលែកព័តមាននេះ