ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូតូ​ជិះជែងបញ្ច្រាសទិស​ បុកជាមួយ​រថយន្ត​ FUSO ស្លា.ប់ទាំង៣នាក់

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ ​អ្នកជិះម៉ូតូឌុប​គ្នា៣នាក់បាន​ស្លា.ប់​​ភ្លាមៗ​នៅនឹងកន្លែង​ ខណៈ​ជិះជែងបញ្ច្រាសទិសគ្នា ក៏​បុក​ជាមួយ​រថ​យន្ត​FUSO​មួយ​គ្រឿង​ កាលពី​វេលាម៉ោង៧យប់ ថ្ងៃទី១ មីនា ២០១៤ ​ស្ថិត​នៅកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្មី​ ឃុំត្រពាំងជង​ស្រុក​បាកាន ។

ខេត្ត​ពោធិ៍សាត់ ៖ ​អ្នកជិះម៉ូតូឌុប​គ្នា៣នាក់បាន​ស្លាប់​​ភ្លាមៗ​នៅនឹងកន្លែង​ ខណៈ​ជិះជែងបញ្ច្រាសទិសគ្នា ក៏​បុក​ជាមួយ​រថ​យន្ត​FUSO​មួយ​គ្រឿង​ កាលពី​វេលាម៉ោង៧យប់ ថ្ងៃទី១ មីនា ២០១៤ ​ស្ថិត​នៅកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្មី​ ឃុំត្រពាំងជង​ស្រុក​បាកាន ។

ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​ដែលស្លាប់ទាំង៣នាក់ ១-ឈ្មោះ​ណុប ប៊ុនធឿន ភេទប្រុស អាយុ២៤​ឆ្នាំ ២-ឈ្មោះ​ធីម រិទ្ធី​ ភេទ​ប្រុស អាយុ២៣​ឆ្នាំ ទាំងពីរនាក់​រស់នៅភូមិ​ស្រករ ឃុំបឹង​ខ្នារ និង៣-ឈ្មោះ​ហាក់ ឌុំ ភេទ​ប្រុស​ អាយុ២២ឆ្នាំ​ រស់នៅ​ភូមិ​ផ្សារ​អណ្ដែត ឃុំត្រពាំង​ជង ស្រុកបាកាន ។​

បន្ទាប់ពី​បុកគ្នារួច ​រថយន្ត FUSO បានព្យាយាម​បើករត់ ហើយទៅឈប់នៅលើផ្លូវលំស្ថិតក្នុងឃុំបឹងខ្នារ ហើយអ្នក​​បើក​បរ​បាន​រត់​គេច​ខ្លួន​បាត់ បន្សល់​ទុករថយន្តនៅទីនោះ​។