ខេត្តតាកែវ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ កំពុងនាំគ្នារិះគន់ ទៅលើម្ចាស់អាជីវកម្មអគ្គិសនីប្រចាំនៅផ្សារកំពង់ជ្រៃថា បាននិងកំពុងតែជិះជាន់ និងកេងប្រវញ្ចទៅលើពួកគាត់ ដោយពួកគាត់បានលើកឡើងថា ម្ចាស់អាជីវកម្មតែងតែបូកបញ្ជីគីឡូភ្លើងលើស ដែលពួកគាត់ខ្លះ ប្រើក្នុងមួយខែ អស់តែ២ទៅ៣ម៉ឺនរៀលក្នុងមួយខែ ហើយខ្លះទៀត គាត់ធ្លាប់តែប្រើអស់២០ទៅ៣០ម៉ឺនរៀល ក្នុងមួយខែ តែត្រូវបានខាងម្ចាស់អាជីវកម្ម មានឈ្មោះកែ គុយហូយ ដែលជាម្ចាស់គ្រប់គ្រងនោះ តែងតែធ្វើការ បូកលុយលើសចំនួន សឹងតែគ្រប់ខែដោយមានប្រជាពលរដ្ឋខ្លះ ប្រើអស់រហូតដល់រាប់សែនរៀល។
ប្រជាពលរដ្ឋបានបន្តទៀតថា នៅពេលដែលពួកគារតវ៉ា ទើបម្ចាស់អាជីវកម្មខាងលើ ធ្លាក់មកនៅតាមតម្លៃធម្មតា ដោយគាត់ថា ខុសបច្ចេកទេស បូកទឹកលុយខុស តែបើប្រជាពលរដ្ឋណាមិនដឹងច្បាស់ជាបង់អោយខាង អគ្គិសនីនេះ តាមចំនួនដែលគេ សរសេរមកហើយ។
ពលរដ្ឋបានលើកឡើងទៀត ម្ចាស់អគ្គិសនីខាងលើនេះ គ្មានការយោគយល់ដល់ពួកគាត់ដែលមានការ ខ្វះខាតម្តងណាទេ នៅពេលដែលពួក គាត់មានការបង់ប្រាក់យ៉ឺតបន្តិច ដឹងតែលោក កែ គុយហូយ មកបិតភ្លើង ហើយនឹងផាកពិន័យដល់ពួកគាត់ មិនដែលខានឡើយ។ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ករណីនេះដែរបើសិនមិនមានការត្រូវរ៉ូវពីសំណាក់លោកឈួន ផានី ចៅហ្វាយស្រុកទ្រាំងទេនោះគឺខាងអគ្គីសនីនេះមិនអាចធ្វើអ្វីៗស្រេចតែចិត្តដូចរាល់ថ្ងៃនេះដែរហើយបញ្ហានេះដែរពួកគាត់ក៏បានជូនដំណឹងនេះទៅដល់លោកមេឃំុនឹងលោកចៅហ្វាយស្រុកដែរតែគេមិនជួយដោះស្រាយអោយឡើយទើបពួកគាត់ចេះតែទ្រាំប្រើទៅព្រោះបើមិនប្រើគឺមិនបានដូច្នេះសូមអោយលោកអ៊ូច ភា អភិបាលខេត្តតាកែវជួលសម្រួលនឹងដោះស្រាយដល់ពួកគាត់ផង។
កោះសន្តិភាពយើង នៅមិនអាចស្វែងរកការបំភ្លឺពីលោកកែ គុយហួយ ម្ចាស់អគ្គសនីខាងលើនេះបានទេ។ ទាក់ទងទៅនឹងករណីខាងលើនេះដែរលោកឈួន ផានី ចៅហ្វាយស្រុកទ្រាំងបានប្រាប់អោយដឹងថា កន្លងមកមិនមានប្រជាពលរដ្ឋមកប្តឹងដល់លោកឡើយ ហើយលោកក៏មិនបានដឹងដែរ តែលោកនឹងចុះទៅស្រាវជ្រាវរកការពិតអោយឃើញ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ