ចិនបានក្លាយជាប្រទេសធ្វើពាណិជ្ជកម្មទំនិញ ធំបំផុតកាលពីឆ្នាំ២០១៣ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ហើយត្រូវបានចេញផ្សាយទិន្នន័យដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។
របាយការណ៍បានឲ្យដឹងថា ការធ្វើពាណិជ្ជកម្មទំនិញរបស់ចិនមានចំនួនច្រើនជាង៤,១៦លានលានដុល្លារកាលពីឆ្នាំទៅមិញ ដោយរួមមាន២,២១លានលានដុល្លារនៅក្នុងផ្នែកនាំចេញនិង១,៩៥លានលានដុល្លារនៅក្នុងផ្នែកនាំចូល ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកយ៉ាវជាន និយាយថា នេះគឺជាព្រឹតិ្តការណ៍សំខាន់នៅក្នុងពាណិជ្ជកម្មបរទេសសម្រាប់ប្រទេសចិនក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ និងសមិទ្ធផលដ៏មហិមា ។ លោកថា ការនាំចេញ-នាំចូលរបស់ចិនមានភាពល្អប្រសើរក្នុងរយៈពេល៣៥ឆ្នាំនៃកំណែទម្រង់ និងការបើកចំហរប្រទេសជា ពិសេសបន្ទាប់ពីការចូលជាមាជិកWTO ។ បច្ចុប្បន្នប្រទេសចិនគឺជាដៃគូរពាណិជ្ជកម្មធំបំផុតសម្រាប់ប្រទេសជាង១២០ និងតំបន់ហើយបាននាំចូលទំនិញគិតជាទឹកប្រាក់ជិត២លានលានដុល្លារក្នុងមួយឆ្នាំ ដែលបានផ្តល់នូវការងារជាច្រើន និងកាលានុវត្តភាពវិនិយោគសម្រាប់ដៃគូរពាណិជ្ជកម្មពិភពលោក ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា បើទោះបីជាចិនគឺជាប្រទេសធ្វើពាណិជ្ជកម្មធំបំផុតក៏ដោយក៏ប្រទេសនេះនៅតែមានផ្លូវធ្វើដំណើរវែងឆ្ងាយតទៅទៀត មុនពេលក្លាយខ្លួនជាប្រទេសធ្វើពាណិជ្ជកម្មខ្លាំងក្លាមួយ ព្រោះថាការនាំចេញរបស់ខ្លួនមានតម្លៃបន្ថែមទាប មានស្លាកសញ្ញាឯករាជ្យតិចតួច ប្រព័ន្ធទីផ្សារមិនទាន់គ្រប់គ្រាន់ ហើយ ផលិតផលរបស់ខ្លួនមានគុណភាពទាប ។ប្រឈមមុខនឹងបញ្ហាទាំងអស់នេះ ចិនគួរតែលើកកម្ពស់ម៉ូដែលកំណើនឲ្យសកម្ម ស្តារសេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូរពាណិជ្ជកម្មដើម្បីសម្រេចឲ្យបានអត្ថប្រយោជន៍ទៅវិញទៅមក ៕
ចែករំលែកព័តមាននេះ