រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅម៉ោង៤រសៀលថ្ងៃទី០២ មីនា ២០១៤ នឹងដឹកនំាគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងជាមិត្តិភាព នៅព្រះរាជាណាចក្រម៉ារ៉ុក និង សាធារណរដ្ឋកូដឌីវ័រ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា ហេង សំរិន ពីថ្ងៃទី០២ដល់ថ្ងៃទី១០ មីនា ២០១៤នេះ គឺដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា -ម៉ារ៉ុក និង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា-កូដឌីវ័រ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។
សេចក្តីប្រកាសដដែលបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការនិងជាមិត្តភាពនៅក្នុងប្រទេសម៉ារ៉ុក និង កូដឌីវ័រ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងជួបសវនាការ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនំាជាន់ខ្ពស់នៃប្រទេសទំាងពីរ ជាអាទិ៍៖ ប្រធានាធិបតី ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តីសំខាន់ៗមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ