អង្គការសហប្រជាជាតិ រាយការណ៍កាលពីថ្ងៃទី១ មីនា ថា មនុស្សជាង៧០០នាក់ ស្លាប់ក្នុងខែកុម្ភៈ ដោយសារអំពើហិង្សានៅអីុរ៉ាក់ នាំឱ្យគេគិតថា សភាពការណ៍នៅទីនោះហាក់គ្មានការកែលម្អឡើយ ចាប់តាំងពីឆ្នាំមុនមកដែលក្នុងឆ្នាំនោះមានមនុស្សស្លាប់ដល់ទៅជិត៨.០០០នាក់។
តុល្យការនោះផ្តល់ឱ្យដោយ អ.ស.ប ពុំរាប់បញ្ចូលការអះអាងពីមនុស្សជិត៣០០នាក់ទៀត ដែលស្លាប់នៅខេត្តអានបា ភាគខាងលិចប្រទេស ដែលនៅទីនោះកងកម្លាំងសន្តិសុខបានប៉ះទង្គិចគ្នាយ៉ាងសាហាវជាមួយពួកបះបោរស៊ុននីតផងទេ ព្រោះពុំអាចធ្វើការត្រួតពិនិត្យដោយឯករាជ្យបាន ។
ជម្លោះនៅប្រទេសស៊ីរីជិតខាងបានបង្កើតកម្លាំងរបស់បណ្តាក្រុមបះបោរស៊ុននីត ដែលជំរុញឱ្យនាយករដ្ឋមន្ត្រីអីុរ៉ាក់ ជាជនស៊ីអីុត លោក នូរីអាល់ ម៉ាលីគី បើកការវាយលុកមួយនៅខេត្តអានបា នោះ កាលពីខែធ្នូ ។
ទោះបីជាអំពើហិង្សាស្ថិតក្នុងកម្រិតក្រោមអំពើហិង្សាដែលកត់សម្គាល់ឃើញក្នុងការប៉ះទង្គិចគ្នារវាងពួកស៊ីអីុត និងពួកស៊ុននីត កាលពីឆ្នាំ២០០៦ ទៅ២០០៧ ក្តី ក៏នៅមូលដ្ឋានមួយចំនួនរងការវាយប្រហារជាពិសេសដូចជា នៅក្រុងបាដាដ ជាមួយជនស៊ីវិលស្លាប់២៣៩នាក់ ក្នុងខែកុម្ភៈ ឬនៅខេត្តសាឡាហ៊ូឌីន ជាមួយមនុស្សស្លាប់១២១នាក់ជាដើម ៕
ចែករំលែកព័តមាននេះ