ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ក្រុម​​ប្រដាប់​អាវុធ​វាយ​ប្រហារ​នៅ​ស្ថានីយ​រថ​ភ្លើង​​ចិន​មួយ​ស្លា.ប់​​​29​នាក់​

11 ឆ្នាំ មុន

​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីន​ហួ​​​ រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១ មីនា​ ថា មនុស្ស​យ៉ាង​តិច​​​២៩​នាក់​​​ បាន​ត្រូវ​ស្លា.ប់​ក្នុង​ការ​វាយ​ប្រហារ​​​​ភេរវ​កម្ម​​​យ៉ាង​សាហា.វ​​មួយ​របស់​​ក្រុម​​មនុស្ស​ប្រដាប់​ដោយ​កាំបិត​ប្រឆាំង​នឹង​ស្ថានីយ​រថ​ភ្លើង​មួយ​ នៅ​​ទី​ក្រុង​គុន​មិញ​ ជា​ទី​ក្រុង​​មួយ​ស្ថិត​នៅ​ភាគ​និរតី​​ប្រទេស​ចិន​ ។

​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីន​ហួ​​​ រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១ មីនា​ ថា មនុស្ស​យ៉ាង​តិច​​​២៩​នាក់​​​ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​​​​ភេរវ​កម្ម​​​យ៉ាង​សាហាវ​​មួយ​របស់​​ក្រុម​​មនុស្ស​ប្រដាប់​ដោយ​កាំបិត​ប្រឆាំង​នឹង​ស្ថានីយ​រថ​ភ្លើង​មួយ​ នៅ​​ទី​ក្រុង​គុន​មិញ​ ជា​ទី​ក្រុង​​មួយ​ស្ថិត​នៅ​ភាគ​និរតី​​ប្រទេស​ចិន​ ។

​ប៉ូលិស​ដែល​ធ្វើ​អន្តរា​គមន៍​បាន​សម្លាប់​​​ពួក​អ្នក​វាយ​ប្រហារ​៥​នាក់ ហើយ​ដេញ​តាម​រក​ពួក​អ្នក​វាយ​ប្រហារ​យ៉ាង​តិច​៥​នាក់​ទៀត​ ។ ស៊ីន​ហួ​ រៀប​រាប់​ម៉្យាង​ទៀត​​ពី​មនុស្ស​ជាង​១៣០​នាក់​ របួស​ក្រោយ​ការ​វាយ​ប្រហារ​​​ប្រឆាំង​ស្ថានីយ​​រថភ្លើង​​នៅ​ឯ​ទី​ប្រជុំ​ជន​ខេត្ត​យុន​ណាន់​នោះ ។ ​នេះ​ជា​ការ​វាយ​ប្រហារ​ភេរវ​កម្ម​យ៉ាង​សាហាវ​មួយ​​ដែល​មាន​ការ​គ្រោង​ទុក​ ។

​ប្រជា​ជន​ក្រុង​​គុន​មិញ ម្នាក់​ រៀប​រាប់​​ថា​គាត់​កំពុង​តែ​ទិញ​សំបុត្រ​ជិះ ស្រាប់តែ​ឃើញ​មនុស្ស​មួយ​ក្រុម​ភាគ​ច្រើន​ស្លៀក​ពាក់​ខ្មៅ ​លុក​ចូល​ស្ថានីយ​ ហើយ​កាប់​ចាក់​ពួក​អ្នក​ដំណើរ​ ។ ខ្ញុំ​ឃើញ​សមា​ជិក​ក្រុម​នោះ​កាន់​កាំបិត​វែង​មក​ក្បែរ​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​រត់​គេច​ចេញ​យ៉ាង​រហ័ស​ ។ ចំពោះ​អ្នក​រត់​មិន​ទាន់​ ត្រូវ​ពួក​អ្នក​វាយ​ប្រហារ​សម្លាប់​។

​ប្រធានា​ធិបតី​ចិន លោក ស៊ី ជីន​ពីង ថ្លែង​ថា​ គេ​ត្រូវ​​ធ្វើ​ការ​​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​បំផុត​​ ដើម្បី​តាម​រក​ពួក​អ្នក​ប្រព្រឹត្ត​​​​អំពើ​​នេះ​ ។ ​​អគ្គ​​លេខា​ធិការ​ អ.ស.ប លោក បាន​ គីមូន​ កាល​ពី​ថ្ងៃ​ទី​១ មីនា បាន​ថ្កោល​ទោស​ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​ចំពោះ​ការ​វាយ​ប្រហារ​​​នោះ​​ប្រឆាំង​បណ្តា​ជន​ស៊ី​វិល​ ដោយ​លោក​សម្តែង​​នូវ​ក្តី​សង្ឃឹម​ថា​ ពួក​អ្នក​ទទួល​ខុស​ត្រូវ​នឹង​ទទួល​ការ​កាត់​ទោស​ទៅ​តុលាការ ៕