ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងជិះម៉ូតូទៅប៉ះម៉ូតូគេពីក្រោយរងរបួសខ្លួនឯង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ បុរស​ម្នាក់​បើកបរម៉ូតូ​ក្នុងស្ថាន​ភាពស្រវឹង​​ហើយបានជិះ​ទៅប៉ះម៉ូតូ​គេពីក្រោយបណ្តាល​ឱ្យ​​ដួល​ម៉ូតូ​​របួស​ខ្លួន​​ឯង​កាលពី​វេលាម៉ោង១០​​និង​៣០​នាទី​​នៅ​តាម​បណ្តោយ​ផ្លូវ​សហ​ពន្ធ័រូ​ស្ស៊ី​​ ទល់មុខនិង​មហា​​វិទ្យា​ល័យ​​ភូមិ​ន្ទភ្នំពេញ​ ស្ថិតក្នុងសង្កាត់​ទឹ​ក​ល្អក់​ទី​១​​ ខណ្ឌ័​ទួល​គោក។​​​

ប្រភពបាន​អោយ​ដឹង​ថា​​នៅ​មុន​ពេល​កើត​ហេតុ​​បុរស​ស្រ​វឹង​ស្រា​ម្នាក់​ជិះ​ម៉ូតូ​ឌ្រីម​​សេ១២៥​​ពណ៌ខ្មៅ​មួយ​​គ្រឿង​តាម​បណ្តោយ​ផ្លូវ​​សហ​ពន្ធ័​រូស្ស៊ីក្នុងទិស​ដៅ​ពី​កើត​​ទៅ​លិច​ស្រាប់​តែមក​ដល់​ចំ​​ណុច​មុខ​​មហាវិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​​ពេញ​ក៏បាន​ជិះ​ទៅប៉ះ​ពីក្រោយ​ម៉ូតូ​​ឌ្រីម​សេ១២៥​ពណ៌ខ្មៅមួយ​​គ្រឿង​ទៀត​​ដែល​បើក​បរ​​ដោយ​បុរស​ម្នាក់​ស្រប​​ទិស​​គ្នា​បណ្តាល​អោយរបួសខ្លួន​ឯងដោយម៉តូដួល​ហើយ​បោកផ្ទប់​​ទៅ​នឹង​ខឿនថ្នល់​ហើយ​ត្រូវ​បាន​គេ​យកទៅ​​សង្រ្គោះនៅមន្ទីរពេទ្យ​រីឯបុរសដែលគេជិះ​ប៉ះ​ពី​ក្រោយ​ក៏បានលើក​ម៉ូតូជិះ​ចេញ​ទៅ​បាត់​ចំណែក​ម៉ូតូរបស់​​​ជនរង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យកទៅ​រក្សាទុកអោយនៅ​ការិយា​ល័យ​ចរាចរណ៏​ផ្លូវគោក។