ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន Manulife Cambodia ប្រគល់​ពានរង្វាន់កិត្តិ​យសជូនទីប្រឹក្សា​ធានារ៉ាប់រង​ឆ្នើមប្រចាំ​ឆ្នាំ២០១៣

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ក្រុមហ៊ុនធានា​រ៉ាប់រងអាយុ​ជីវិត Manulife Cambodia បាន​ប្រារព្ធ​ពិធីប្រគល់ពាន​កិត្តិ​យស​ជូនទីប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៣​របស់ខ្លួន ​កាលពី​រសៀលថ្ងៃទី​២៨ កុម្ភៈ ២០១៤ នេះ នៅ​សណ្ឋាគារ​ឡឺរ៉ូ​យ៉ាល់ ដែល​មានការអញ្ជើញ​ចូលរួមពី​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់ក្រុមហ៊ុន ប្រធាន​ផ្នែកលក់ ព្រមទាំងទីប្រឹក្សា​ធានារ៉ាប់រង​ឆ្នើមរបស់​ក្រុមហ៊ុន​ផងដែរ ។

កម្មវិធីនេះ រៀបចំឡើងក្នុង​គោលបំណង​ ដើម្បី​សម្ដែងការកោត​សរសើរ និងអបអរសាទរ​ដល់ទីប្រឹក្សាធានារ៉ាប់រង​ឆ្នើមប្រចាំឆ្នាំ ដែល​បានសម្រេច​លទ្ធផលលេច​ធ្លោជាងគេ និងបានផ្ដល់នូវសេវា​កម្មប្រកបដោយគុណ​ភាព និងប្រកបដោយវិជ្ជាជីវៈ​ខ្ពស់ជូនអតិថិ​ជន ។

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និងជានាយកចាត់​ការទូទៅនៃក្រុមហ៊ុន Manulife Cambodia បានមាន​ប្រសាសន៍ថា សម្រាប់​ក្រុមហ៊ុន​Manulife អតិថិជន​ជាចំណុច​ស្នូលនៃអាជីវ​កម្ម ហើយភាពជោគជ័យ​ និងសមិទ្ធផលនានា​ដែលយើងសម្រេចបាន​គឺគូស​បញ្ជាក់ពីការប្រឹងប្រែង​ឥតឈប់ឈរ​របស់យើង ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេ​លើការផ្ដល់នូវដំណោះ​ស្រាយ និង​សេវា​កម្ម​ផ្នែកហិរញ្ញវត្ថុជូន​ដល់ប្រជាជនកម្ពុជា ។ ​ឆ្នាំ​២០១៣​នេះ ក្រុមការងារផ្នែកលក់​របស់ក្រុមហ៊ុន Manulife បានទទួល​ជោគជ័យ​ជាហូរហែរ​លើការលក់​ផលិតផលធានារ៉ាប់រង​អាយុជីវិត រួមជាមួយនឹងការ​ជ្រើសរើសបុគ្គលិក​យ៉ាងប៉ិនប្រសប់​ផងដែរ ។

សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យ​ឃើញយ៉ាងច្បាស់ពី​ឥទ្ធិពលជាវិជ្ជមានរបស់​ក្រុមហ៊ុន Manulife Cambodia ក្នុងការការពារ​សុខុ​មាល​ភាព​ និងនិរន្តរភាពហិរញ្ញវត្ថុរបស់ក្រុម​គ្រួសារកម្ពុជា​ជាច្រើន ។