ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ឌ្រីម​ស៊ី​ញ៉ូ​​បត់​ឆ្វេង​​ ត្រូវ​​ម៉ូតូ​​វ៉េវ​​​បើក​លឿន​បុក​ពី​ក្រោយ​ស្លា.ប់​ម្នាក់ របួស​​ធ្ងន់​ម្នាក់​​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរសម្នាក់​​បានស្លា.ប់​​ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ និង​ស្ត្រី​ម្នាក់​ទៀត​របួស​ធ្ងន់សន្លប់​ដេក​ស្តូក​ស្តឹង ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ រវាងម៉ូតូ​​វ៉េវ​​​ បើក​បុក​ម៉ូតូ​ឌ្រីមសេ​​១២៥​​ពី​ក្រោយ​ កាល​ពី​វេលា​ម៉ោង​​៩និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​១ មីនា នៅតាម​បណ្តោយ​ផ្លូវជាតិលេខ​​៥ ស្ថិត​ក្នុង​ភូមិ​​ប៉ាង​រលឹម សង្កាត់​អូរ​តាវ៉ៅ ក្រុង​ប៉ែលិន ។

ខេត្ត​ប៉ៃលិន ៖ បុរសម្នាក់​​បានស្លាប់​​ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ និង​ស្ត្រី​ម្នាក់​ទៀត​របួស​ធ្ងន់សន្លប់​ដេក​ស្តូក​ស្តឹង ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ រវាងម៉ូតូ​​វ៉េវ​​​ បើក​បុក​ម៉ូតូ​ឌ្រីមសេ​​១២៥​​ពី​ក្រោយ​ កាល​ពី​វេលា​ម៉ោង​​៩និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​១ មីនា នៅតាម​បណ្តោយ​ផ្លូវជាតិលេខ​​៥ ស្ថិត​ក្នុង​ភូមិ​​ប៉ាង​រលឹម សង្កាត់​អូរ​តាវ៉ៅ ក្រុង​ប៉ែលិន ។

អ្នក​ដែល​ស្លាប់​ត្រូវបាន​គេស្គាល់​ឈ្មោះ រុន កុសល ភេទប្រុស​ អាយុ​​២៧​ឆ្នាំ​ ជាជន​បង្ក​​ហេតុ ជិះ​ម៉ូតូ​ម៉ាក​​វ៉េវ​​អាល់​ហ្វា​​ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩​ អត់ស្លាកលេខ​​  រងរបួស​​រយះ​ដៃ​ជើង ហើយ​ស្លាប់​ពេល​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យឯកជន​ជិត​កន្លែង​កើត​ហេតុ ស្នាក់​នៅ​ភូមិ​អូរ​ប្រើស​​ សង្កាត់​អូរ​តាវ៉ៅ ក្រុង​​ប៉ៃលិន មាន​ស្រុក​កំណើត​​ នៅ​ខេត្ត​​ពោធិ៍សាត់ ។

ចំណែក​​ស្ត្រី​រងគ្រោះ​​ឈ្មោះ​ មីន​ អាម៉ី អាយុ​​២៣​ឆ្នាំ ជាខ្មែរ​អ៊ិស្លាម​​ រងរបួស​រយះ​ភ្លៅខាង​ស្តាំ និង​​រយះ​ជើងសន្លប់​នៅ​នឹង​កន្លែង​ ជិះ​ម៉ូតូម៉ាក​ឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី​​២០១២ ពាក់​ស្លាកលេខ​ប៉ៃលិន 1A-3484 ហើយ​ត្រូវ​ក្រុម​គ្រួសារ​​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ​ខេត្ត ៕​