ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្វៀន​បញ្ជល់​មាន់​​ ឃាត់​ខ្លួន​មនុស្ស​០៤នាក់ និង​មាន់​០៧​ក្បាល​នៅ​សង្កាត់​ច្រាំ​ងចំរេះ​​ទី​១

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ទីតាំង​បញ្ជល់​មាន់​លួច​លាក់​​មួយ​កន្លែង​​ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ប្ញស្សី​កែវ ចុះ​បង្ក្រាបដេញ​​ប៉ផាប់​ពភីង​​​ កាល​ពី​វេលា​ម៉ោង​​១១និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​០១ មីនា ២០១៤ នៅកណ្តាល​ព្រៃ​​ក្នុង​ដី​ឡូត៍​​មួយ​​ ស្ថិត​ក្នុង​សង្កាត់​​ច្រាំង​ចំ​រេះ​ទី​១ ខណ្ឌ​ប្ញស្សី​កែវ ។

ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នក​បញ្ជល់មាន់​​០៤​នាក់​ ខណៈ​ជា​ច្រើន​​នាក់​ទៀត​រត់​ចែក​​ជើងគ្នា ខ្លះ​ចូល​ព្រៃ ខ្លះ​ចុះ​​ទឹក​​ ព្រម​​​​ដកហូត​បាន​​ម៉ូតូ​​០៧​គ្រឿង រថយន្ត​ម៉ាក​ទី​កូ​​មួយ​គ្រឿង ខ្នាយ​ដែក​០៣ និង​​មាន់​ចំនួន​០៧ក្បាល​​ ។

ជនដែល​ត្រូវ​ឃាត់​ខ្លួន​​ទី​១-ឈ្មោះ បាន ឡី អាយុ​​២៩​ឆ្នាំ ,ទី​២-ឈ្មោះ វ៉ាន់​ អឿង អាយុ​​៣០​ឆ្នាំ ,ទី៣​-ឈ្មោះ ជឿង យ៉ាំងតាយ អាយុ​​៤២​ឆ្នាំ និង​ទី​៤​-ឈ្មោះ តាម៉េវ ហៅ​តាបាវ អ្នក​ទាំង​៤​ត្រូវ​សមត្ថកិច្ច​នាំទៅសាកសួរ​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ប្ញស្សី​កែវ ៕​​