ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅចម្ការ​រើស​បានគ្រាប់​បែក​​ យក​មក​បង្ហាញ​មិត្ត​​ភក្តិ​​ ភ្លាត់ស្នៀត​​​ធ្លាក់​ផ្ទុះ​​របួស​ម្នាក់

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​បុរស​រូបនេះ យក​គ្រាប់​បែក​ដែល​​រើស​បាន​ពី​ចម្ការ មក​បង្ហាញ​មិត្ត​ភក្តិ​​ ភ្លាត់​ស្នៀត​​ធ្លាក់​​ផ្ទុះ​​រង​របូស​​ម្នាក់ ខណៈ​ផឹកស្រវឹង​​។ ហេតុការ​ណ៍​នេះ កើតឡើង​កាល​ពី​វេលា​ម៉ោង​​១១និង​​២៥​នាទី​យប់​ថ្ងៃទី​២៧ កុម្ភៈ ២០១៤ ស្ថិត​ក្នុង​ភូមិ​​សំបូរ ឃុំ​សាលាក្រៅ​ ស្រុក​​សាលាក្រៅ ។

ជន​រងគ្រោះ​​ឈ្មោះ​ ហេង ភេទប្រុស អាយុ​​២០​ឆ្នាំ រងរបួស​ភ្លៅ ពោះ និង​ដៃ​​ ធ្ងន់​ធ្ងរ​​ ត្រូវ​គេបញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យខេត្ត​បាត់ដំបង ចំណែក​ជន​បង្ក​ឈ្មោះ មុត ភេទប្រុស អាយុ​​៤៩​ឆ្នាំ ជាអ្នកសុំ​គ្រាប់​បែក​មើល​​ បណ្តាល​ឱ្យ​​របូត​ដៃ​ផ្ទុះ​​របួស​បុរ​សខាងលើ ​​។ ដោយ​ឡែក​បុរ​សដែល​ត្រូវ​​សមត្ថកិច្ច​​ឃាត់​ខ្លួន​ឈ្មោះ រឹត ផេន ភេទប្រុស អាយុ​​៣២​ឆ្នាំ ជា​កសិករ និង​ជាអ្នក​រើស​គ្រាប់​បែក​​មក​ពីចម្ការ​​ ត្រូវ​​ឃាត់​ខ្លួន​​ កាល​ពី​វេលាម៉ោង​១១និង​០៦​​នាទី​ព្រឹក​​ថ្ងៃទី​២៨ កុម្ភៈ ៕​​