ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​រមែង​ឱ្យ​ផល​ជា​សុខ

4 ឆ្នាំ មុន

ព្រះ​ភគវា​ត្រាស់​ថា ចេតនា​ហំ ភិ​ក្ខ​វេ បុ​ញ្ញំ វ​ទា​មិ ម្នាល​ភិក្ខុ​ទាំងឡាយ​តថាគត​ហៅ​ចេតនា​ហ្នឹងឯង​ជា​តួ​បុណ្យ អ្នកមាន​ចេតនា​លះបង់​នូវ​សេចក្តីសុខ​របស់​ខ្លួន​ប្រគល់​ឲ្យ​អ្នក​ដទៃ​ដោយ​មិន​គិតតែ​ពី​ប្រយោជន៍​ខ្លួនឯង នោះ​ហើយ​ជា​អំពើ​បុណ្យ ហើយ​បុណ្យ​នេះ​នឹង​នាំ​ឲ្យ​មាន​ផល​ជា​សុខ ។…

ព្រះ​ភគវា​ត្រាស់​ថា ចេតនា​ហំ ភិ​ក្ខ​វេ បុ​ញ្ញំ វ​ទា​មិ ម្នាល​ភិក្ខុ​ទាំងឡាយ​តថាគត​ហៅ​ចេតនា​ហ្នឹងឯង​ជា​តួ​បុណ្យ អ្នកមាន​ចេតនា​លះបង់​នូវ​សេចក្តីសុខ​របស់​ខ្លួន​ប្រគល់​ឲ្យ​អ្នក​ដទៃ​ដោយ​មិន​គិតតែ​ពី​ប្រយោជន៍​ខ្លួនឯង នោះ​ហើយ​ជា​អំពើ​បុណ្យ ហើយ​បុណ្យ​នេះ​នឹង​នាំ​ឲ្យ​មាន​ផល​ជា​សុខ ។

តទៅ​នេះ​ជា​ផល​នៃ​ការ​ឲ្យ​ទាន​គឺ​៖
១- អ្នកផង​ទាំងឡាយ​គេ​ស្រឡាញ់​ចូល​ចិត្ត​រាប់អាន

២- តែង​បាន​ត្រឡប់​មក​វិញ​នូវ​សម្បត្តិ​ដោយ​សុចរិត

៣- កេរ្តិ៍ឈ្មោះ​តែង​ផ្សព្វផ្សាយ​ទូទៅ​ថា ជា​សប្បុរស

៤- ពេល​ហៀបនឹង​មរណកាល មិន​វង្វេងស្មារតី

៥- លុះ​ស្លាប់​ទៅ​ហើយ បាន​ទៅ​កាន់​ឋានសួគ៌​ទេវលោក ។

អានិសង្ស​ទាំង​៥​ប្រការ​នេះ​រមែង​កើត​មាន​ដល់​អ្នក​សន្សំ​បុណ្យ​កុសល​ទាំង​ក្នុង​លោក​នេះ​ផង​និង​បរលោក​ខាង​មុខ​ផង ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ