ខេត្តកោះកុង ៖ សាឡង់ថៃមួយគ្រឿង ដឹកស៊ីម៉ងត៍ផ្តល់ឱ្យឧកញ៉ាម៉ៅការដឹកជញ្ជូនតាមផ្លូវសមុទ្រដ៏ល្បីម្នាក់នៅភ្នំពេញ តាមដំណឹងពីក្រុមគ្រួសារនៃសពទាំង០៣នាក់ បានប្រាប់កោះសន្តិភាពថា តុលាការខេត្តកោះកុង បានដោះលែងសាឡង់នោះបាត់ហើយ កាលពីថ្ងៃទី២៨ កុម្ភៈ បន្ទាប់ពីបានដោះលែងជនជាតិថៃ ដែលជាអ្នកបើកបរសាឡង់នោះរួចមក កាលពីសប្តាហ៍មុន ។
ប្រភពព័ត៌មានពីខេត្តកោះកុងឱ្យដឹងដោយសង្ខេបថា ឧកញ៉ាអ្នកម៉ៅការដឹកជញ្ជូនទំនិញម្នាក់នេះ បានរត់ការមមាញឹកណាស់ ទៅសាលាដំបូងខេត្ត ទើបមានការដោះលែងនេះ ។
ការដោះលែងផុយនេះ ធ្វើឱ្យក្រុមគ្រួសារអ្នកស្លាប់០៣នាក់ ដែលសុទ្ធសឹងជាកម្មករទូកនេសាទខ្មែរ ឈឺចាប់ក្រៃលែង ព្រោះដំណោះស្រាយតាមផ្លូវច្បាប់ជូនអ្នកស្លាប់នៅពុំទាន់មាននៅឡើយទេ ដែលពួកគេសង្ស័យថាមានអ្នកស៊ីដាច់ធំហើយ បានជាដោះលែងបែបនេះ ។
ជុំវិញព៌ត័មានពិតស្តីពីបញ្ហាខាងលើនេះ ក្រុមអ្នកសង្កេតការណ៍ កំពុងតាមដាននៅឡើយ តើយុត្តិធម៌មានដែរ ឫអត់ រវាងអ្នកក្រ និងលោកតាប្រាក់ ៕
ចែករំលែកព័តមាននេះ