ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង០៤និង៣០នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ចង.កធ្វើអត្តឃាតបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង នៅភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ ផេង ភ័ក្រ ភេទប្រុស អាយុ៤២ឆ្នាំ ។ បើតាមការបំភ្លឺរបស់ឈ្មោះ ផេង ភ័ណ្ឌ ភេទប្រុស អាយុ ២១ឆ្នាំ (ត្រូវជាប្អូនបង្កើត) របស់ជនរងគ្រោះប្រាប់ថា គាត់ និងបងប្រុសជាកូនកំព្រាឪពុកម្តាយស្លាប់ចោលអស់ រស់នៅជាមួយម្ដាយមីងបង្កើត ហើយបងប្រុសរបស់គាត់ទើបត្រឡប់មកពីធ្វើការសំណង់នៅឯទីក្រុងភ្នំពេញវិញ ពេលមកដល់ផ្ទះបងរបស់គាត់មិនសូវមាត់.កដាក់អ្នកផ្ទះសោះ ដូចជាប្លែកៗមិនដឹងយ៉ាងមិចនោះទេ ។

ឃើញអាការៈបងដូច្នេះនៅថ្ងៃកើតហេតុក្រោយពីហូបបាយថ្ងៃត្រង់រួចម៉ោងប្រហែល១២គាត់ក៏បានមកអង្គុយលេងជាមួយបងនៅក្រោមផ្ទះ ហើយខ្លួនក៏បានសួរបងរបស់គាត់ថា ៖ «បង! បងឯងកើតអី? តើមានរឿងហេតុអីបានជាមិននិយាយស្តីអ្វីសោះអញ្ចឹង?

ពេលនោះបងគាត់មិនតបសម្តីជាមួយមកវិញនោះទេ ហើយគាត់ក៏ដើរទៅធ្វើការបាត់ទៅ លុះដល់ម៉ោងប្រហែល០៤និង៣០នាទីខាងលើពេលគាត់ត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែក្មួយស្រីរបស់គាត់វាបានមកនិយាយប្រាប់ថា ៖«ពូៗ ខ្ញុំឃើញពូ ភ័ក្រ ដើរទៅកើតយូរណាស់ហើយ អត់ដឹងទៅធ្វើអីទេ? ឮដូចនោះគាត់ក៏ដើរទៅខាងក្រោយផ្ទះដើម្បីរកមើលបង ស្រាប់តែប្រទះឃើញបងប្រុសរបស់គាត់បានធ្វើអត្តឃាតចង.កនឹងក្រមាពណ៌ក្រហមឆ្នូតបៃតងទៅនឹងដើមត្របែកខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ មិនដឹងតាំងពីពេលណាទេ ។

នៅពេលទទួលព័ត៌៌មានភ្លាមកម្លាំងជំនាញនគរបាលស្រុក និងនគរបាលប៉ុស្ដិ៍សាគ្រាមបានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសពមានស្នាមជាំជុំវិញ.ក១កន្លែងក្រៅពីស្លាកស្នាមខាងលើ ពុំឃើញមានអ្វីទៀតឡើយ សន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសាធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន មិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយក៏បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ