ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលយ៉ាងរន្ធត់​ទាំងព្រឹក ក្រោយឃើញ​បុរស​ម្នាក់​នៅក្រោមម៉ូតូ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​​​៦​និង​​​៣០នាទីព្រឹកថ្ងៃទី​២២ សីហា ​មានករណី​ប្រទះឃើញសពបុរសម្នាក់​នៅក្រោម​ម៉ូតូ​ បង្កការ​ភ្ញាក់​ផ្អើល​តាម​ផ្លូវ​បែក​ចាន-ភ្នំ​​បាសិទ្ធិ​ ត្រង់​ចំណុច​ភូមិ​អំពិលដែលនៅ​ជាប់​នឹង​ភូមិត្រឹប សង្កាត់កំបូល ខណ្ឌ​កំបូល…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​​​៦​និង​​​៣០នាទីព្រឹកថ្ងៃទី​២២ សីហា ​មានករណី​ប្រទះឃើញសពបុរសម្នាក់​នៅក្រោម​ម៉ូតូ​ បង្កការ​ភ្ញាក់​ផ្អើល​តាម​ផ្លូវ​បែក​ចាន-ភ្នំ​​បាសិទ្ធិ​ ត្រង់​ចំណុច​ភូមិ​អំពិលដែលនៅ​ជាប់​នឹង​ភូមិត្រឹប សង្កាត់កំបូល ខណ្ឌ​កំបូល ។

បុរសរងគ្រោះ​​មិនត្រូវបានស្គាល់អត្តសញ្ញាណ មានអាយុ​ប្រហែលជាង​​​៤០​ឆ្នាំ ជាអ្នកបើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុង​ដាឌ្រីម ធុន​សេ​១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ​២០១៣ ពាក់ស្លាកលេខ ភ្នំពេញ ១BU-២៨៤០ ។

តាមសេចក្តីរាយការណ៍បាន​​ឱ្យ​ដឹង​ថា គេមិន​ដឹងថា​​ជនរងគ្រោះធ្វើ​ដំណើរ​ក្នុងទិស​ដៅ​ពីណាទៅណា​នោះទេ ប៉ុន្តែ​ត្រង់​ចំណុច​កើតហេតុជា​ផ្លូវកោង ហើយ​ត្រូវបាន​គេ​សង្ស័យជនរងគ្រោះ​ជិះម៉ូតូធ្លាក់​ចូល​ប្រឡាយដែលអត់មានទឹក ​ធ្វើ​​ឱ្យ​​ម៉ូតូ​សង្កត់ពីលើជាប់​ពាក់​កណ្តាលខ្លួនជនរងគ្រោះ ទើប​បណ្តាល​ឱ្យ​ស្លាប់បែប​នេះ​ ។

តាម​សេចក្តីរាយការណ៍បាន​​ឱ្យ​ដឹងបន្ត​​ថា ​​ពេលសមត្ថកិច្ច​ចុះម​កពិនិត្យ​នៅកន្លែង​កើតហេតុ មិនទាន់​បញ្ជាក់​ថាករណីខាងលើជា​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ជា​ករណី​ឃាតកម្ម​នៅឡើយ​ទេ ​តែគេឃើញ​ស្បែកជើងផ្ទាត់​របស់​ជនរងគ្រោះ​បានខ្ទាត​ចម្ងាយ​​ប្រហែលជា​​៣ទៅ​៤ម៉ែត្រ​ពីសពជនរងគ្រោះ ហើយ​ត្រូវបានគេ​សង្ស័យ​ថាជាករណីអ្វីផ្សេងទៀត ក្រៅពីគ្រោះថ្នាក់ចរាចរណ៍​ ។

គិតមក​ត្រឹមវេលាម៉ោង​​​​៨​និង​​​៥១នាទីព្រឹកថ្ងៃ​ដដែល តាម​ប្រភពពីសាច់ញាតិជន​រង​គ្រោះ​ដែល​បាន​មក​ដល់​កន្លែង​កើតហេតុរៀបរាប់​ឱ្យ​ដឹង​ថា ​ជនរងគ្រោះដែលស្លាប់​ខាងលើ​​ឈ្មោះ​ធី ភេទប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អង្គ​ស្លែង សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល មានស្រុក​កំណើត​នៅ​ក្នុងភូមិ​អ​ង្គ​ស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​​ និង​មាន​​ប្រពន្ធ​​ឈ្មោះ​សុ​ភី អាយុ​៣៤​ឆ្នាំ​ ហើយ​ប្រពន្ធ​មាន​ផ្ទៃ​​ពោះ​៨​ខែ​​ផងដែរ ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ​បាន​ឱ្យ​ដឹងបន្ត​​ថា ​ជនរងគ្រោះ​បាន​ចេញពីផ្ទះ​កាលពី​​វេលា​យប់​ថ្ងៃ​ទី​២១ ខែសីហា ដោយ​ប្រាប់​ម្ដាយក្មេក ​និង​ប្រពន្ធ​ថា​ទៅ​ផ្ទះ​ម្ដាយ​នៅ​ភូមិ​អង្គស្នួលដើម្បីទៅច្រូតស្មៅ តែត្រូវបាន​ម្តាយក្មេក និង​ប្រពន្ធឃាត់​ដែរ​ ​ប៉ុន្តែ​ជនរងគ្រោះមិនស្តាប់នោះទេ ហើយ​ក៏បាត់​​ដំណឹង ពេល​ទូរស័ព្ទ​ចូល​​ក៏​ជនរងគ្រោះ​មិន​លើក ​លុះព្រឹក​ថ្ងៃ​កើតហេតុ​​ក៏​មានគេ​ប្រទះ​ឃើញ​ស្លាប់​​បែបនេះ​តែ​ម្ដង​។ ព័ត៌មានលម្អិតនឹងមានផ្សាយ​នៅលើ​ទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ