រាជធានីភ្នំពេញ ៖ មនុស្ស០៣នាក់ បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបើកបុកគ្នា កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០១ មីនា ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ។
ជនរងគ្រោះ ទី១ឈ្មោះ សំ ចិន្តា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ដឹកត្រី រងរបួសបាក់ភ្លៅ ខាងឆ្វេង ,ទី២ឈ្មោះ ត្រឹង សុខដន ភេទប្រុស អាយុ៥៣ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ ង្វៀង ធីហាយ អាយុ៤៧ឆ្នាំ ទាំង២នាក់ជិះម៉ូតូម៉ាកវ៉េវ ពណ៌ទឹកប្រាក់ រងរបួសគួរសម ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូសង់កូរ៉េ ដឹកត្រី បើកយុវជនម្នាក់ ក្នុងល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េចស្រាប់តែរេចង្កូតទៅបុកម៉ូតូវ៉េវជិះ២នាក់ប្តីប្រពន្ធ ដែលបើកបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឱ្យម៉ូតូសង់កូរ៉េ ដាច់មួយកំណាត់ខាងមុខ រីឯអ្នកបើកបររងរបួសបាក់ភ្លៅខាងឆ្វេងតែម្តង ៕
ចែករំលែកព័តមាននេះ