ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុក​ម៉ូតូ​លើ​ផ្លូវ​ជា​តិលេខ​៥​ ស្លា.ប់​​​​៣​នា​ក់​នៅ​ក្រុង​កំពង់​​ឆ្នាំ​​ង​​

11 ឆ្នាំ មុន

ខេត្ត​កំ​ពង់​ឆ្នាំង​ ៖​ មនុស្ស​០២នា​ក់បាន​ស្លា.ប់​នៅនឹង​​កន្លែង ​និង​ម្នាក់​ទៀត​​​ស្លា.ប់​ពេលដឹ​ក​ទៅ​​​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​ខេត្ត ​​ខណៈ​ដែល​ពួក​គាត់ទាំ​ង៣​នាក់​ជិះ​​ម៉ូតូ​​២​គ្រឿង​បុកគ្នាយ៉ា​ងពេញ​​ទំហឹង​​។ ​ហេតុការណ៏​គ្រោះ​ថ្នាក់​ដ៏រន្ធត់​​​​​នេះ​បាន​​កើត​ឡើង កាល​ពី​​​វេលា​ម៉ោង ​​៨​និង​៣០​នា​ទីយប់​ថ្ងៃទី២៨ កុម្ភៈ​​ ​ឆ្នាំ​​២០១៤​ នៅលើ​កំណា​ត់ផ្លូវជា​តិលេខ​៥​

ខេត្ត​កំ​ពង់​ឆ្នាំង​ ៖​ មនុស្ស​០២នា​ក់បាន​ស្លាប់​នៅនឹង​​កន្លែង ​និង​ម្នាក់​ទៀត​​​ស្លាប់​ពេលដឹ​ក​ទៅ​​​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​ខេត្ត ​​ខណៈ​ដែល​ពួក​គាត់ទាំ​ង៣​នាក់​ជិះ​​ម៉ូតូ​​២​គ្រឿង​បុកគ្នាយ៉ា​ងពេញ​​ទំហឹង​​។ ​ហេតុការណ៏​គ្រោះ​ថ្នាក់​ដ៏រន្ធត់​​​​​នេះ​បាន​​កើត​ឡើង កាល​ពី​​​វេលា​ម៉ោង ​​៨​និង​៣០​នា​ទីយប់​ថ្ងៃទី២៨ កុម្ភៈ​​ ​ឆ្នាំ​​២០១៤​ នៅលើ​កំណា​ត់ផ្លូវជា​តិលេខ​៥​ ​ត្រង់​ចំណុច​សួន​ច្បារនិ​មិត្តស​ញ្ញា​រូបឆ្នាំង ​​ស្ថិត​ក្នុង​ភូមិ​ទួល​​​​ក្រឡា​ញ់​ ​សង្កាត់​កំពង់​ឆ្នាំង​ ក្រុង​​​កំពង់ឆ្នាំង​ ។​

មន្ត្រីប៉ូលិ​សចរាចរ​​​​ក្រុង​កំពង់​ឆ្នាំ​ង បានឱ្យដឹង​ថា មូល​ហេតុ​ដែល​ម៉ូតូទាំ​ង០២​គ្រឿង​​​បុក​​គ្នា​ ប​ណ្តាលឱ្យ​​​មាន​​មនុស្ស​ស្លាប់ដ​​ល់ទៅ០៣​​នាក់​នេះ​​ គឺមិ​នបាន​ដឹ​ងច្បាស់​​នោះ​​ទេ​ គ្រាន់​តែដឹ​ង​ថា​ ​​ពួក​​គេ​​​​ជិះ​​​​​​ម៉ូតូ​​បញ្ច្រាស​​​ទិស​គ្នា ​ដែល​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កឌ្រីម​សេ​​១​២៥​​ ស៊េរី២០​​១០ ​ពណ៌​​ខ្មៅ​ ពាក់​ស្លាក​លេខ​កណ្តាល 1F.​​2465 ជិះ​​​គ្នា​០២នាក់ ​​ម្នាក់​​ឈ្មោះ​ ព្រីន​ ប្រុស​ អាយុ២​០​​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ ផាយ​ ឆោ​វ័ន្ត អា​យុ២០​​ឆ្នាំ យុ​វជនទាំង​២នាក់មា​​នទីលំ​នៅ​ ​ភូមិ​ល្វា ​​ឃុំ​ស្វាយ​រំពា​រ​ ​ស្រុក​កំពង់​លែង​ និង​មួយ​គ្រឿង​ទៀ​តម៉ាក​​​ ឌ្រីមសេ១២៥ ស៊េរី២០​​០៥ ពណ៌​​ខ្មៅ ​ពាក់ស្លា​ក​លេ​ខ ​កណ្តាល 1​H.3​66​9  ជិះ​​​ដោយ​​ឈ្មោះ ​ហ៊ាន​ សុផ​ល ​អាយុ​​​២០​ឆ្នាំ​ ​ជាស​ន្តិ​សុខ​រោង​ចក្រ​​ ​មានទី​លំ​នៅ​ភូមិ​​​ត្របែក ​ឃុំត្រងិ​ល ​ស្រុកកំ​ពង់លែ​ង ។

ប្រភព​ដដែល​​​​បន្ត​ថា​ ​មុនពេល​កើត​ហេតុ ជ​នរងគ្រោះដែល​ជិះ​ម៉ូតូ២​០១០ បា​​ន​​​ធ្វើ​ដំណើ​រ​​​ តា​​មប​ណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​ជើង​ទៅត្បូង​​ ក្នុង​ល្បឿន​យ៉ាង​លឿ​​​ន ​លុះមកដ​ល់ចំណុច​កើតហេ​តុ​​ ស្រាប់តែជ​នរងគ្រោះ​​​​ដែល​​​ជិះ​ម៉ូតូ២០០៥​ ​​ម្នា​ក់ឯង ​​ក្នុង​ដំណើរ​បញ្ច្រាស​​​ទិសគ្នា​ក្នុង​ល្បឿនយ៉ា​ងលឿន​ដូចគ្នា​​ បានរេចង្កូត​មកខាង​​ឆ្វេង​ដៃ​ ដែល​តាមការ​សន្និដ្ឋានរ​បស់ប៉ូ​លិ​​ស សង្ស័យ​បត់​ចូល​សួន​ច្បារ ​​ បណ្តាល​ឱ្យ​​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​តែម្តង ​។ ក្នុងហេតុការណ៏​នេះ ​សូម្បី​តែមួក​សុវត្ថិភា​ពដែ​ល​​បុរស​ឈ្មោះ ហ៊ា​ន សុផ​ល ពា​ក់​​ក៏​មិន​​អាច​ជួយការ​ពារបា​នដែរ​ ធ្វើអោយ​គាត់ស្លាប់​នៅនឹងក​ន្លែង រួមជាមួយអ្នក​រួម​ដំណើរ​​ពី​ក្រោយ​​​ ចំ​​ណែក​​យុវជន​ម្នាក់​​​​​ទៀត​បាន​ស្លាប់​ពេលដឹក​មកសង្គ្រោះ​នៅមន្ទីរពេ​ទ្យខេត្ត​​ ។

ប៉ូលិ​ស​បាន​និយា​យថា​ ​ម៉ូតូ​ទាំង០​​​២គ្រឿង​សុទ្ឋ​តែ​បើក​លឿន​ខ្លាំង​ណាស់ ​​​ហួស​ល្បឿន​​កំណ​ត់ ទើបបណ្តាលឱ្យ​​ស្លាប់​ទាំង​អស់គ្នាបែ​ប​នេះ ៕​