ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ីយ៉ាន់ដាយ​បុក​រះ​លើ​ចិញ្ចើម​ផ្លូវ​ស្លា.ប់​លោក​យាយ​ម្នាក់ បានបង្គោល​ភ្លើង​ទប់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ រថយន្ដ​ហ៊ីយ៉ាន់​ដាយ​មួយ​គ្រឿង​ចំណុះ​១តោន​ ដែល​អ្នក​បើក​បរ​អះ​អាង​ថា​ បាន​គេច​រថយន្ដ​មួយ​គ្រឿង​ទៀត​ទាំង​តក់​ក្រហល់​ក៏​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​បុក​រះ​ចូល​ផ្ទះ​គេ​ បណ្ដាល​ឱ្យ​ផើង​ផ្កា​របស់​របរ​នៅ​មុខ​ផ្ទះ​ខូច​​ខាត​ និង​បុក​លោក​យាយ​ អាយុ​៧៣​ឆ្នាំ​ ម្នាក់​ដែល​កំពុង​អង្គុយ​លេង​មុខ​ផ្ទះ​ ប៉ើង​បោក​ផ្ទប់​ជញ្ជាំង​ស្លា.ប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម​ ហើយ​រថយន្ដ​បាន​ជ្រុល​ទៅ​បុក​

រាជធានីភ្នំពេញ​ ៖ រថយន្ដ​ហ៊ីយ៉ាន់​ដាយ​មួយ​គ្រឿង​ចំណុះ​១តោន​ ដែល​អ្នក​បើក​បរ​អះ​អាង​ថា​ បាន​គេច​រថយន្ដ​មួយ​គ្រឿង​ទៀត​ទាំង​តក់​ក្រហល់​ក៏​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​បុក​រះ​ចូល​ផ្ទះ​គេ​ បណ្ដាល​ឱ្យ​ផើង​ផ្កា​របស់​របរ​នៅ​មុខ​ផ្ទះ​ខូច​​ខាត​ និង​បុក​លោក​យាយ​ អាយុ​៧៣​ឆ្នាំ​ ម្នាក់​ដែល​កំពុង​អង្គុយ​លេង​មុខ​ផ្ទះ​ ប៉ើង​បោក​ផ្ទប់​ជញ្ជាំង​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម​ ហើយ​រថយន្ដ​បាន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​កៀប​ជាប់​ ជួយ​ទប់​ដំណើរ​ ។​

គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧​ កុម្ភៈ​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ ស្ថិត​ក្នុង​ភូមិ​ឡ​កំបោរ​ សង្កាង់​ស្វាយប៉ាក​ ខណ្ឌ​ឫស្សី​កែវ​​ បង្ក​​​​ឡើង​ដោយ​រថយន្ដ​ហ៊ីយ៉ាន់​ដាយ​ ពណ៌ខៀវ​ ពាក់​ស្លាក​លេខ​ តាកែវ​2A-0996 បើក​បរ​ដោយ​ឈ្មោះ​ ហែម​ ហុង​​ អាយុ​ ៣៩​ឆ្នាំ​ ជា​ជាង​ដែក​ ស្នាក់​នៅ​ផ្ទះ​លេខ​៤១០​ ផ្លូវ​លំ ភូមិ​ក​ សង្កាត់​ច្រាំង​ចំរេះ​ទី​១​ ខណ្ឌ​ឫស្សី​កែវ។​

បន្ទាប់​ពី​បង្ក​គ្រោះ​ថ្នាក់​ អ្នក​បើក​បរ​ត្រូវ​អ្នក​នៅ​ទី​នោះ​ចាប់​ខ្លួន​ប្រគល់​ឱ្យ​នគរ​បាល​រដ្ឋបាល​ស្វាយ​ប៉ាក​​ ដាក់​ខ្នោះ​ដៃ​ជាប់​ចំរឹង​បង្អួច​ ព្រោះ​ខ្លាច​រត់​ ។​ សាក្សី​នៅ​កន្លែង​កើ​តហេតុ​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​​ រថយន្ដ​ហ៊ីយ៉ាន់​ដាយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​េលខ​៥​ ក្នុង​ទិស​ដៅ​ចូល​រាជធានី​ភ្នំពេញ​ ។​ នៅ​ពេល​មក​​ដល់​កន្លែង​កើត​ហេតុ​ ស្រាប់​តែ​រថយន្ដ​រេ​ចង្កូត​មក​ខាង​ស្ដាំ​ដៃ​ឡើង​ចិញ្ចើម​ផ្លូវ​ ហើយ​បុក​រះ​ចូល​ផ្ទះ​ និង​បុក​លោក​យាយ​ម្នាក់​កំពុង​អង្គុយ​នៅ​មុខ​ផ្ទះ​ប៉ើង​បោក​នឹង​ជញ្ជាំង​ផ្ទះ​បណ្ដាល​ឱ្យ​បែក​ក្បាល​ បាក់​ដៃ​ ស្លាប់​នៅ​នឹង​កន្លែង​ ហើយ​របស់​របរ​ផើង​ផ្កា​ជញ្ជាំង​ផ្ទះ​រង​ការ​ខូច​ខាត​ ។​ ខណៈ​នោះ​រថយន្ដ​បាន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ថ្ម​ និង​បង្គោល​ភ្លើង​គោម​បំភ្លឺ​ផ្លូវ​ក្រពឹត​ជាប់​ទៅ​មុខ​លែង​រួច​ ដែល​សំណាង​ល្អ​បាន​បង្គោល​ភ្លើង​ជួយ​ទប់​ទាន់​ពេល​ កុំ​អី​ធ្លាយ​ចូល​ក្នុង​ផ្ទះ​មិន​ខាន​ ។​

អ្នក​បើក​បរ​ឈ្មោះ​ ហែម​ ហុង​ ឱ្យ​ដឹង​ថា​​ មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​មាន​គ្រោះ​​ថ្នាក់​ ដោយ​សារ​គេច​រថយន្ដ​១​គ្រឿង​ក៏​បាន​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​ ។​ នៅ​មុខ​ពេល​គ្រោះ​ថ្នាក់​រូប​គាត់​រួម​ជា​មួយ​​ជាង​ទាំង​អស់​៤​នាក់​ធ្វើ​ដំណើរ​មក​ពី​អង់តែន​ក្រុមហ៊ុន​មិត្ដហ្វូន​ នៅ​សាលា​លេខ​៥​ ក្នុង​ខេត​្ដ​កំពង់​ឆ្នាំង​ គោល​បំណង​ត្រឡប់​មក​រាជ​ធានី​ភ្នំពេញ​វិញ​ ហើយ​បើក​ពី​ក្រោយ​រថយន្ដ​កូរ៉េ​ ចំណុះ​៣​តោន​ដឹក​ទឹក​ក្រូច​១​គ្រឿង​ ។​

ពេល​មក​ដល់​ចំណុច​កើត​ហេ​តុ​ មាន​រថយន្ដ​១​គ្រឿង​ឈប់​លើ​ចិញ្ចើម​ផ្លូវ​ ហើយ​រថយន្ដ​នៅ​ខាង​មុខ​បើក​វ៉ា​ហួស​ទៅ​ ខណៈ​នោះ​គាត់​វាក់​រថយន្ដ​កូរ៉េ​មួយ​គ្រឿង​ទៀត​ដែល​​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ក៏​ទាញ​ចង្កូត​គេច​ទៅ​ខាង​ស្ដាំ​ដៃ​ហក់​ឡើង​ចិញ្ចើម​ផ្លូវ​តែ​ម្ដង។​ រថយន្ដ​រួម​ទាំង​អ្នក​បើក​បរ​ត្រូវ​នគរ​បាល​នាំ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ ចាត់​ការ​តាម​នីតិវិធី​ ៕​