ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រុន​ផ្តាសាយ​ជ្រូក​សម្លា.ប់​មនុស្ស​19​នាក់​នៅ​ស៊ីរី

11 ឆ្នាំ មុន

​រដ្ឋ​មន្ត្រី​សុខា​ភិបាល​សីុ​រី​លោក​អា​សាដ អាល់​ណា​យេ​ហ្វ គូស​បញ្ជាក់​ កាល​ពី​ថ្ងៃ​ទី​២៧​ កុម្ភៈ ថា ជម្ងឺ​គ្រុន​ផ្តា​សាយ​ជ្រូក​បាន​សម្លា.ប់​មនុស្ស​១៩​នាក់​នៅ​សីុរី​ ពិសេស​នៅ​ខេត្ត​ហា​ម៉ា ។យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​សីុ​រី​ SANA ថា ក្នុង​ចំណោម​មនុស្ស​សង្ស័យ​ឆ្លង​ជំងឺ​នេះ​៥៩​នាក់ មនុស្ស​១៩​នាក់​បាន​ត្រូវ​ស្លា.ប់​រួច​ក្នុង​ខេត្ត​ហា​ម៉ា តែ​មួយ​គត់​ មាន​មនុស្ស​ស្លា.ប់​ដល់​ទៅ​១១​នាក់ ។ លោក​អាល់​ណា

​រដ្ឋ​មន្ត្រី​សុខា​ភិបាល​សីុ​រី​លោក​អា​សាដ អាល់​ណា​យេ​ហ្វ គូស​បញ្ជាក់​ កាល​ពី​ថ្ងៃ​ទី​២៧​ កុម្ភៈ ថា ជម្ងឺ​គ្រុន​ផ្តា​សាយ​ជ្រូក​បាន​សម្លាប់​មនុស្ស​១៩​នាក់​នៅ​សីុរី​ ពិសេស​នៅ​ខេត្ត​ហា​ម៉ា ។យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​សីុ​រី​ SANA ថា ក្នុង​ចំណោម​មនុស្ស​សង្ស័យ​ឆ្លង​ជំងឺ​នេះ​៥៩​នាក់ មនុស្ស​១៩​នាក់​បាន​ត្រូវ​ស្លាប់​រួច​ក្នុង​ខេត្ត​ហា​ម៉ា តែ​មួយ​គត់​ មាន​មនុស្ស​ស្លាប់​ដល់​ទៅ​១១​នាក់ ។ លោក​អាល់​ណា​យេហ្វ​ អះ​អាង​ថា ថ្នាំ​ប្រឆាំង​វីរុស​គ្រុន​ផ្តា​សាយ​ជ្រូក​ H1N1 ត្រូវ​បាន​ចែក​ចាយ​ ដោយ​រួម​សហ​ការ​ជាមួយ​អង្គ​ការ​សុខ​ភាព​ពិភព​លោក។

ក្រសួង​សុខា​ភិបាល​ស៊ី​រី​និយាយ​ថា តាំង​ពី​ចាប់​ផ្តើម​មាន​ការ​ឆ្លង​រាល​ដាល​ជំងឺ​គ្រុន​ផ្តា​សាយ​​ជ្រូ​ក​នេះ​មក​ ក្រសួង​បាន​បញ្ជា​ឱ្យ​មាន​ការ​ចាក់​វ៉ាក់​សាំង​ប្រឆាំង​វីរុស H1N1 សម្រាប់​គ្រប់​បុគ្គ​លិក​សុខា​ភិបាល​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ និង​ដល់​បណ្តា​​មនុស្ស​ងាយ​រង​គ្រោះ​ ។
ចំណែក​លោក​ស្រី​ កា​ណាស់ សឺ​អ៊ីក​ នៃ​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំងឺ​ឆ្លង​ និង​រ៉ាំ​រ៉ៃ​នៅ​ស៊ី​រី​វិញ​បញ្ជាក់​ថា ៨០%​នៃ​អ្នក​សង្ស័យ​ឆ្លង​ជំងឺ​នេះ​ ទាក់​ទិន​ដល់​មនុស្ស​មាន​អាយុ​ពី​១៥​ទៅ​៥០​ឆ្នាំ រួច​៦០%​ជា​នារី​ ។

លោក​ស្រី​បញ្ជាក់​ថា ក្រសួង​សុខា​ភិបាល​ទទួល​វ៉ាក់​សាំង​ការ​ពារ​ពី​ប្រទេស​រុស្ស៊ី ។ គ្រុន​ផ្តា​សាយ​ជ្រូក​ធ្លាប់​កើត​មាន​នៅ​សីុ​រី​កាល​ពី​ឆ្នាំ​២០០៩​ ។ ការ​លេច​ជា​ថ្មី​នៃ​ជំងឺ​នោះ​ក្នុង​ប្រទេស​ ចំ​ពេល​សភាព​ការណ៍​សន្តិ​សុខ​ធ្លាក់​ចុះ​ដុន​ដាប ។ អវត្ត​មាន​នៃ​ការ​គ្រប់​គ្រង​មូល​ដ្ឋាន​នាំ ឱ្យ​មាន​ការ​លំបាក​ ដល់​ការ​ត្រួត​ពិនិត្យ​ការ​ឆ្លង​​រាល​ដាល​នៃ​ជំងឺ​នេះ​ ៕