ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នីហ្សេ​រីយ៉ា ៖ ស្លា.ប់​យ៉ាង​តិច​37​នាក់​ក្នុង​ការវាយ​ប្រហារ​របស់​ក្រុម​បូកូ​ហា​រ៉ាម​

11 ឆ្នាំ មុន

អ្នក​ទទួល​ខុស​ត្រូវ​មូលដ្ឋាន​ម្នាក់​ និង​ប្រជា​ជន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៧​ កុម្ភៈ​ថា​ មនុស្ស​យ៉ាងតិច​៣៧​នាក់​បាន​ត្រូវ​ស្លា.ប់​ក្នុង​ការ​វាយ​ប្រហារ​៣ របស់​បណ្តា​សមា​ជិក​ក្រុម​អ៊ិ​ស្លាម​និយម​បូកូ​ហា​រ៉ាម​នៅ​ភាគ​ឦសាន​នីហ្សេ​រីយ៉ា​ ។​ ការវាយ​ប្រហារ​ទាំង​៣​នោះ​ដែល​មាន​ការ​វាយ​ប្រហារ​មួយ​​ប្រឆាំង​សាលា​គ្រឹស្ត​មួយ​កើត​មាន​ចាប់​តាំងពី​យប់​ថ្ងៃទី​២៦​ កុម្ភៈ​ មក​ជា​ស្នាដៃ​របស់​ក្រុម​សំខាន់​មួយ​នៃ​ចលនា​បូកូ​

អ្នក​ទទួល​ខុស​ត្រូវ​មូលដ្ឋាន​ម្នាក់​ និង​ប្រជា​ជន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៧​ កុម្ភៈ​ថា​ មនុស្ស​យ៉ាងតិច​៣៧​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​៣ របស់​បណ្តា​សមា​ជិក​ក្រុម​អ៊ិ​ស្លាម​និយម​បូកូ​ហា​រ៉ាម​នៅ​ភាគ​ឦសាន​នីហ្សេ​រីយ៉ា​ ។​ ការវាយ​ប្រហារ​ទាំង​៣​នោះ​ដែល​មាន​ការ​វាយ​ប្រហារ​មួយ​​ប្រឆាំង​សាលា​គ្រឹស្ត​មួយ​កើត​មាន​ចាប់​តាំងពី​យប់​ថ្ងៃទី​២៦​ កុម្ភៈ​ មក​ជា​ស្នាដៃ​របស់​ក្រុម​សំខាន់​មួយ​នៃ​ចលនា​បូកូ​ហា​រ៉ាម ។​ ការវាយ​ប្រហារ​ទាំង​នេះ​កើត​មាន​២៤​ម៉ោង​បន្ទាប់​ពីការវាយ​ប្រហារ​លើ​កន្លែង​ស្នាក់​នៅ​របស់​សិស្ស​នៃ​សាលា​អនុវិទ្យា​ល័យ​មួយ​នៅ​រដ្ឋ​យូ៉បេ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤៣​នាក់ ហើយ​ក៏​ជា​ស្នាដៃ​របស់​ពួក​បូកូហារ៉ាម​ដែរ​ ។​

មូល​ដ្ឋាន​ស៊ូវ៉ា​ គៀរ​ជីន​ហ្គា និង​មីជីកា​ ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​លើក​ចុង​ក្រោយ​នេះ ។ នៅ​ក្រុង​ស៊ូវ៉ា​ អគារ​ជា​ច្រើន​រង​ការ​ដុត​បំផ្លាញ​ ក្នុង​នោះ​រួម​មាន​សាលា​អនុវិទ្យា​ល័យ​គ្រឹស្ត​មួយ​ និង​មួយ​ផ្នែក​នៃសាលា​មធ្យម​សិក្សា​មួយ ។​ តុល្យ​ការ​អ្នក​ស្លាប់​នៅ​ស៊ូវ៉ា​ពេល​នេះ​ឡើង​ដល់​២៥​នាក់​ក្រោយ​ការរក​ឃើញសាកសព​មនុស្ស​ថ្មី​៨​នាក់​ទៀត​មក ។​

នៅ​គៀរ​ជីនហ្គា​ បើ​តាម​សម្តី​ប្រជាជន​ថា​ ពួក​អ្នក​វាយ​ប្រហារ​បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​ ជាវិធី​​សាស្ត្រ​ដែល​ក្រុម​បូកូ​ហា​រ៉ាម​ប្រើ​ពេល​វាយ​ប្រហារ​កន្លង​មក ។​ ពួក​នេះ​បាន​សម្លាប់​មនុស្ស​៨​នាក់​ក្នុង​ភូមិ​នោះ​ ហើយ​ដុត​ផ្ទះ​ជា​ច្រើន​ខ្នង ។​ ប្រជាជន​ក្រុង​មីជីកា​រាយ​ការណ៍​ពីមនុស្ស​​ស្លាប់​៤​នាក់​ ហើយ​និយាយ​ថា​ ប្រជាជន​បាន​នាំ​គ្នា​រត់​គេច​ខ្លួន​ទៅ​កាន់​កូន​ភ្នំទាំង​ឡាយ​​ដែល​នៅ​ជុំ​វិញ​គេចពី​ពួក​អ្នក​វាយ​ប្រហារ​ដែល​លើក​គ្នា​មក​ដោយ​ជិះ​រថយន្ត​​ ​និង​ម៉ូតូ ។​ យោង​តាម​កង​ទ័ព​ថា​ ការ​ប្រយុទ្ធគ្នា​មាន​រយៈ​ពេល​ជាង​៤​ម៉ោង ។​ ធនាគារ​៤ រង​ការ​​បំផ្លាញ​ រួម​ទាំង​ហាង​ទំនិញ​ប្រមាណ​ជា​១០០ ព្រម​ទាំង​ទីតាំង​ប៉ូលិស​មួយ​កន្លែង​ បណ្តា​អគារ​រដ្ឋ និង​ផ្ទះ​ជា​ច្រើន​សិប​ខ្នង៕