ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចេញ​ញើស​អាច​កំណត់​បញ្ជាក់​​ពីអាការៈ​នៃជំងឺ​

11 ឆ្នាំ មុន

​ការ​ចេញ​ញើស​​​(បែក​ញើស​)​ អាចបញ្ជាក់​​ពី​អាការ​​ៈ​ខុស​​ប្រក្រតី​​​របស់​រាងកាយ​និងមាន​លក្ខណៈ​​​​គួរ​​ឱ្យ​​កត់សម្គាល់​​ដូច​ខាងក្រោម ៈ
– អាការៈ​តប់ប្រមល់​​ឬតាន​តឹង​ ៈ ​ញើស​​នឹង​ចេញ​​នៅបរិវេណ​​បាត​ដៃ​ បាត​ជើង​ ក្លៀក​ និង ថ្ងាស​ ខណៈ​​​មាន​ការ​ញាប់​ញ័រ​​ក្នុង​ចិត្ត​​និង​ជីព​ចរ​លោត​​​ញាប់ ។

-អាការៈ​ពក.ក​ ៈ ​​ញើស​​ចេញ​​​នៅ​​ពាស​ពេញ​ខ្លួន​​ប្រាណ​ ជាពិសេស​​នៅបរិវេណ​បាត​ដៃ​ទាំង​សង​ខាង​ និងមានស្ថាន​​ភាព​ឆេវ​ឆាវ​​​ឆាប់​ហត​់​នឿយ​ ចិត្តញាប់​ញ័រ​ ញ័រ​ដៃ​​ ស្រក​ទម្ងន់​ ភ្នែក​​រូង ជ្រុះ​សក់ និង​ស្រេក​ទឹក​ជាញឹក​ញាប់​ ។
​-ជំងឺរបេង​ ៈ ​ញើសនឹង​​ចេញ​នៅ​ពេញ​រាង​កាយ​ ជាពិសេស​​នៅ​ពាក់កណ្ដាលអធ្រាត្រ​​ ​រួម​ទាំងមាន​អាការ​ៈ​គ្រុន​ក្ដៅ​ និងមា​ន​អាការៈ​ក្អក់​​រីង​រៃ​ទៀត​​ផង ។
-​ជំងឺ​​ទឹកនោម​ផ្អែម​ ៈ ​ញើស​​​ចេញ​​នៅ​លើ​រាង​កាយ​​គ្រប់​ផ្នែក​ ជាពិសេស​​​នៅ​ត្រង់​​បាត​ដៃ​​និង​បា​ត​ជើង​ រួម​ទាំង​​​មាន​អាការៈ​​​​ញាប់​ញ័រ​ផ្លូ​វ​ចិត្ត​ ហត់​នឿយ​ ឬក្ដៅដង្ហក់​​ ប្រៀប​ដូច​​ជា ​ខ្យល់​​ចាប់ ៕​