សមាជិកម្នាក់នៃក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថា ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី២៧ កុម្ភៈ ប្រហែលជាធ្វើការបាញ់សាកល្បងមីស៊ីលបាលីស្ទិករយៈខ្លី ៤គ្រាប់ ចេញពីតំបន់ឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ខ្លួន ។ប្រភពនោះគូសបញ្ជាក់ថា មីស៊ីលទាំងនេះត្រូវបានបាញ់ទៅសមុទ្រចេញពីតំបន់ Gitdaer-Yeong នៅឆ្នេរសមុទ្រភាគអាគ្នេយ៍របស់កូរ៉េខាងជើង នាវេលាម៉ោង១៧និង៤២នាទី ។ មីស៊ីលទាំងនោះ អាចបាញ់បានចម្ងាយ២០០គីឡូ ម៉ែត្រ ។ កងទ័ពកូរ៉េខាងត្បូងបានបង្កើនការប្រុងប្រយ័ត្នដើម្បីទប់ទល់នឹងការបង្កហេតុ ។
ប្រភពព័ត៌មានរដ្ឋាភិបាលកូរ៉េខាងត្បូងមួយ និយាយថា មីុស៊ីលទាំងនេះជាមីស៊ីលធុន SCUD ។ វាជាមីស៊ីលដែលកែលម្អពីមីស៊ីល KN-02 ដែលអាចបាញ់បានចម្ងាយ២០០គីឡូម៉ែត្រ ។ ប្រសិនបើមានការបាញ់មីស៊ីលទាំងនេះមែន នោះជាការបាញ់មីស៊ីលធុន SCUD លើកដំបូងនៅកូរ៉េខាងជើង ចាប់តាំងពីថ្ងៃទី៤ កក្តដា ឆ្នាំ២០០៩ មក ។
ប្រទេសកូរ៉េខាងជើងមានមីស៊ីលធុន SCUD បីប្រភេទគឺ មីស៊ីល SCUD-B ដែលអាចបាញ់បានចម្ងាយ៣០០គីឡូម៉ែត្រ, មីស៊ីល SCUD-C បាញ់បានចម្ងាយ៥០០គីឡូម៉ែត្រ និងមីស៊ីល SCUD-D បាញ់បានចម្ងាយ៧០០គីឡូម៉ែត្រ ៕
ចែករំលែកព័តមាននេះ