ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ក្នុងចំណោម​14​នាក់​ត្រូវ​រំលោ.ភ​​បំពាន​ផ្លូវ​​ភេទ​លើ​ពិភពលោក​

11 ឆ្នាំ មុន

នៅទូទាំង​ពិភពលោក​ មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​១៤​នាក់ ​ដែល​មាន​អាយុ​​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​​កំពុង​ត្រូវ​រំលោ.ភ​បំពាន​ផ្លូវភេទ​ដោយ​​បុរស​ក្រៅ​​ពីដៃ​គូ​ស្និទ្ធ​ស្នាល​​របស់​គេ​ ។ ​នេះ​បើ​យោង​តាម​កា​រសិក្សា​ថ្មី​មួយ​ ​បន្ទាប់​ពី​មាន​ករណី​​ចាប់រំលោ.ភ​​​នៅ​ក្នុង​ប្រទេស ឥណ្ឌា ​។

នៅទូទាំង​ពិភពលោក​ មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​១៤​នាក់ ​ដែល​មាន​អាយុ​​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​​កំពុង​ត្រូវ​រំលោភ​បំពាន​ផ្លូវភេទ​ដោយ​​បុរស​ក្រៅ​​ពីដៃ​គូ​ស្និទ្ធ​ស្នាល​​របស់​គេ​ ។ ​នេះ​បើ​យោង​តាម​កា​រសិក្សា​ថ្មី​មួយ​ ​បន្ទាប់​ពី​មាន​ករណី​​ចាប់រំលោភ​​​នៅ​ក្នុង​ប្រទេស ឥណ្ឌា ​។

យោង​តាម​អ្នក​វិទ្យា​សាស្ត្រ​​ដែល​ដឹក​នាំ​ដោយ​អ្នក​ស្រី​ Naeemah Abrahams មក​ពី​​ក្រុម​ប្រឹក្សា​ស្រាវ​ជ្រាវ​វេជ្ជ​សាស្ត្រ​​អាហ្វ្រិក​ខាង​ត្បូង​បាន​ឱ្យដឹងថា ​បណ្តាប្រទេស​​ជា​ច្រើន​​នៅ​​អាហ្វ្រិក​​កណ្តាល​​និងតំបន់​​ពាក់​កណ្តាល​​សាហារ៉ា ​​មាន​អត្រា​​រំលោភ​​ផ្លូវ​ភេទ​ខ្ពស់​​​បំផុត ​ខណៈដែល​នៅ​​អាស៊ី​​ខាង​ត្បូង​មាន​​អត្រា​​ទាប​បំផុត ​​ហើយ​បញ្ហា​​ទំនង​ជ​ាលើស​ការស្មា​នដោយ​សារ​ការ​រាយ​ការណ៍​តិចតួច​ដែល​កើត​ចេញពី​​ភាព​ខ្មាស​អៀន។ ​

អ្នក​ស្រាវ​ជ្រាវ​​ទាំង​នោះ​បាន​ធ្វើ​ការប៉ាន់​ស្មាន​​ពី​ប្រេ​​វ៉ាឡង់​នៃ​ការ​រំ​លោភ​​​​បំពាន​ផ្លូវ​ភេទ​នៅក្នុង​​ប្រទេស​​ចំនួន​៥៦​​ តាម​រយៈ​ការ​ស្វែង​រក​ការ​ស្រាវ​ជ្រាវ​​ពី​មុន​ដែល​បោះ​ពុម្ព​ផ្សាយ​ចន្លោះ​​ឆ្នាំ​១៩៩៨ និង​​ឆ្នាំ​២០១១ ​។ ​ការ​​សើរើ​​ផ្សេង​ទៀត​បាន​​បង្ហាញ​ថា ​​ការ​រំលោភ​ផ្លូវ​ភេទ​​​អាច​នាំ​ទៅដល់​​ផល​វិបាក​សុខ​​​ភាព​រយៈ​ពេល​វែង ​ជា​ពិសេស​​វិប​ល្លាស​​ស្មារតី​​ដូច​ជា​ ការ​បាក់​​ទឹ​ក​ចិត្ត ​ភាព​តាន​តឹង ​និង​ការ​ញៀនគ្រឿង​ស្រវឹង​​ជា​ដើម។ ផល​ប៉ះ​ពាល់​​ផ្លូវ​​ចិត្ត​​ពី​​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ​និង​ប្រេ​វ៉ាឡង់​​ឡើង​ខ្ពស់​​ដែល​​យើងបាន​រក​ឃើញ គឺជា​ក្តី​​បារម្ភ​​ផ្នែក​សុខ​​ភាព​​ និងសិទ្ធ​ិ​មនុស្ស ៕