ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ទីតាំង​លួច​បើក​បម្រើសេវា​ផ្លូវភេទ​មួយ​កន្លែង​ក្នុង​ក្រុង​កំពត

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ទីតាំង​លួច​បើក​បម្រើសេវា​ផ្លូវភេទ​របស់​ជនជាតិ​ចិន​មួយ​កន្លែង ត្រូវ​បាន​កំលាំង​នគរបាល ការិយាល័យ​អន្តោរ​ប្រវេ​ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​បង្ក្រាប កាលពី​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ព្រមទាំង​ឃាត់ខ្លួន​បុរស​និង​ស្ត្រី​ជា​ជនជាតិ​ចិន​ចំនួន…

ខេត្តកំពត ៖ ទីតាំង​លួច​បើក​បម្រើសេវា​ផ្លូវភេទ​របស់​ជនជាតិ​ចិន​មួយ​កន្លែង ត្រូវ​បាន​កំលាំង​នគរបាល ការិយាល័យ​អន្តោរ​ប្រវេ​ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​បង្ក្រាប កាលពី​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ព្រមទាំង​ឃាត់ខ្លួន​បុរស​និង​ស្ត្រី​ជា​ជនជាតិ​ចិន​ចំនួន ៩​នាក់​នាំ​មក​កាន់​ការិយាល័យ​នគរបាល​អន្តោរ​ប្រវេ​ស​ដើម្បី​ធ្វើការ​សាកសួរ​ផង​ដែរ ។

លោក​ឧត្តមសេនីយទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដែល​កំលាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ខាងលើ ស្ថិត​ក្នុង​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត ហើយ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ដោយ​មានការ​សម្របសម្រួល​ពី​លោក ខា ដែន​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​។

លោកស្នងការ​ខេត្ត​បាន​បន្ត​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ​នេះ​កំលាំង​សមត្ថកិច្ច​ជំនាញ​របស់​ស្នងការ​បាន​ឃាត់ខ្លួន​បុរស​និង​ស្ត្រី​ជា​ជនជាតិ​ចិន​ចំនួន​៩​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៥​នាក់ និង​វត្ថុ​តាង ខិត្ត​​ប័ណ្ណផ្សព្វ​ផ្សាយ​សេវា​បំរើ​ផ្លូវភេទ ព្រមទាំង​ស្រោមអនាម័យ​មួយ​ចំនួន​ផង​ដែរ​។

បច្ចុប្បន្ន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ