ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ឥតប្រយោជន៍​ដែល​យុវវ័យ​ចូល​ចិត្ត​ខ្ជះខ្ជាយ​លុយ

4 ឆ្នាំ មុន

តើ​អ្នកមាន​ដែល​រអ៊ូរទាំ​ប្រាប់​មិត្តភក្តិ​ថា អស់​លុយ​ចាយវាយ​ទេ ? យុវវ័យ​ដែល​អាន​អត្ថបទ​នេះ​ប្រហែលជា​ឆ្លើយ​ថា ធ្លាប់ ហើយ​ញឹកញាប់​ថែម​ទៀត ។ ប្រាកដ​ណាស់ ខណៈ​ដែល​ប្រទេស​កម្ពុជា​កាន់តែ​អភិវឌ្ឍន៍​ទៅ​មុខ​ប្រជាជន​កាន់តែ​ច្រើន ចាប់ផ្តើម​បង្កើន​ប្រាក់​ចំណូល…

តើ​អ្នកមាន​ដែល​រអ៊ូរទាំ​ប្រាប់​មិត្តភក្តិ​ថា អស់​លុយ​ចាយវាយ​ទេ ? យុវវ័យ​ដែល​អាន​អត្ថបទ​នេះ​ប្រហែលជា​ឆ្លើយ​ថា ធ្លាប់ ហើយ​ញឹកញាប់​ថែម​ទៀត ។ ប្រាកដ​ណាស់ ខណៈ​ដែល​ប្រទេស​កម្ពុជា​កាន់តែ​អភិវឌ្ឍន៍​ទៅ​មុខ​ប្រជាជន​កាន់តែ​ច្រើន ចាប់ផ្តើម​បង្កើន​ប្រាក់​ចំណូល និង​ការ​ចាយវាយ​របស់​ខ្លួន ដើម្បី​បង្កើន​គុណភាព​របស់​នៅ ។ ប៉ុន្តែ​យុវវ័យ​ជំនាន់​ថ្មី​ភាគច្រើន​មាន​ទម្លាប់​ខ្ជះខ្ជាយ​យ៉ាង​ខ្លាំង​លើ​សម្ភារៈ និង​កត្តា​ផ្សេង​ៗ​ដែល​ពួក​គេ​មិន​ត្រូវការ ។ លោក Kevin O’Leary ដែល​ជា​មហាសេដ្ឋី​មួយ​រូប និង​ជាតា​រា​ក្នុង​កម្មវិធី Shark Tank នៅ​សហរដ្ឋអាមេរិក​បាន​ចែករំលែក​ពី​គំនិត​របស់​លោក​លើ​អ្វី​ដែល​យុវវ័យ​សម័យ​ថ្មី​មិន​គួរ​ខ្ជះខ្ជាយ​ថវិកា​លើ​ដែល​មាន​ដូច​ខាងក្រោម​នេះ ៖

១. កាហ្វេ ៖ លោក O’Leary បាន​និយាយ​មក​ថា កាហ្វេ​មួយ​កែវ​ដែល​មាន​តម្លៃ​ជិត​ដល់​៤​ដុល្លារ គឺ​ពិតជា​មិន​សម​ហេតុ​សម​ផល​ទេ ។ អ្នក​ប្រហែលជា​គិត​ថា កាហ្វេ គឺជា​ធាតុ​សំខាន់​មួយ​ដែល​ជួយ​ដល់​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក ជា​ពិសេស​រាល់ពេល​ព្រឹក​ព្រលឹម ប៉ុន្តែ​អ្នក​គួរ​សាកល្បង​គណនា​មើល ។ ប្រសិនបើ​អ្នក​ចំណាយ​ប្រមាណ​៣​ដុល្លារ​ក្នុង​មួយ​ថ្ងៃ លើ​កាហ្វេ​មួយ​កែវ​នោះ​មួយ​ខែ​អ្នក​ប្រហែលជា​ចំណាយ​អស់​៩០​ដុល្លារ​ទៅ​ហើយ និង​ដល់​ទៅ ១,០៨០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ អ្នក​អាច​សន្សំ​បាន ១​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬ​អាច​យក​ថវិកា​ទាំងនោះ​ទៅ​វិនិយោគ​លើ​អ្វី​ផ្សេង​វិញ ។

២. ស្បែកជើង ៖ អ្នក​ប្រហែលជា​មិន​ជឿ​លើ​ចំណុច​នេះ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ចំណាយ​ថវិកា​រាប់រយ​ដុល្លារ លើ​ស្បែកជើង​របស់​ពួក​គេ ។ លោក O’Leary បាន​និយាយ​ថា អ្នក​មិន​ត្រូវការ​ស្បែកជើង​ច្រើន​ជាង​៤​គូ​ទេ ។ អ្នក​ប្រហែលជា​ត្រូវការ​ស្បែកជើងផ្ទាត់​មួយគូ ស្បែក ជើង​សម្រាប់​ធ្វើ​លំ​ហាត់ប្រាណ​មួយគូ និង​ស្បែកជើង​សម្រាប់​ធ្វើការ​ពីរ​គូ​តែ​ប៉ុណ្ណោះ ។
៣. សម្លៀក​បំពាក់ ៖ លោក O’Leary គិត​ថា មនុស្ស​ម្នាក់​ៗ​មិន​ត្រូវការ​ខោ​ខូ​វ​ប៊​យ​ច្រើន​ជាង ៣ សម្រាប់​ទេ ។ ប្រាកដ​ណាស់ ខោ​ខូ​វ​ប៊​យ​ជា​ប្រភេទ​សម្លៀក​បំពាក់​ដែល​មាន​តម្លៃ​ថ្លៃ​ជា​ពិសេស ប្រសិនបើ​អ្នកទិញ​ពី​យីហោ​ថ្លៃ​ៗ​ដែល​អាច​មាន​តម្លៃ​ពី​៦០​ទៅ​៨០​ដុល្លារ​ឯណោះ​ក្នុង​មួយ​សម្រាប់ ។

ប្រសិនបើ​អ្នក​ចង់​កាត់​បន្ថយ​ការ​ចាយវាយ អ្នក​អាច​ដាក់​កម្រិត​លើ​ចំនួន​ខោ​ខូ​វ​ប៊​យ​ដែល​អ្នកមាន ឬ​ចាប់ផ្តើម​ទិញ​ទំនិញ​ជជុះ​ដែល​មានគុណ​ភាព​ខ្ពស់​ជាដើម ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ