រាជធានីភ្នំពេញ ៖ ករណីលោកគ្រូពេទ្យម្នាក់ត្រូវនារីមានផ្ទៃពោះ៧ខែចោទថា បានយកដៃគាត់ដោយមិនពាក់ស្រោមបន្លំលូកចូលប្រដាប់ភេទចំនួន៣ដង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាន រួមជាមួយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចកចុះមកសួរធ្វើការសម្រួលគ្នា រហូតដល់ម៉ោង៩កន្លះយប់ថ្ងៃទី១៩ សីហា ទើបខាងលោកគ្រូពេទ្យសុំសម្រួលគ្នាជាមួយខាងជនរងគ្រោះកុំឱ្យប្តឹងអី និងសុំបញ្ចប់រឿងត្រឹមតែប៉ុណ្ណឹង ។ ក្រោយពេលកើតហេតុ ខាងនារីរងគ្រោះក៏ព្រមទទួលសំណងចំនួន400$ដើម្បីបញ្ចប់រឿង ហើយខាងគ្លីនិក ក៏ព្រមធានាព្យាបាលឱ្យជនរងគ្រោះថែមទៀត ។
សូមរំលឹកថា មានការភ្ញាក់ផ្អើលទាំងយប់ ក្រោយពីនារីវ័យក្មេងមានផ្ទៃពោះ៧ខែម្នាក់ ទៅពិនិត្យអេកូពោះនៅក្នុងគ្លីនិកឯកជន«ករុណាពេទ្យ»បានចោទលោកគ្រូពេទ្យបន្លំយកដៃលូកប្រដាប់ភេទនាងចំនួន៣ដង ដោយមិនបានពាក់ស្រោមដៃ ករណីនេះ ធ្វើឱ្យផ្អើលដល់អ្នកសារព័ត៌មានជាច្រើនចុះមកកន្លែងកើតហេតុ កាលពីវេលាម៉ោង០៨ និង១០នាទីយប់ថ្ងៃទី១៩ សីហា ស្ថិតតាមបណ្តោយផ្លូវ70 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ នារីរងគ្រោះរូបនេះឈ្មោះ ច្រឹក ពិសី អាយុ១៩ឆ្នាំ ស្នាក់នៅផ្លូវ51 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ មានប្តីឈ្មោះធា រដ្ឋា អាយុ២៣ឆ្នាំ ស្នាក់នៅផ្លូវ51 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ។
បើតាមប្រភពប្តីរបស់នារីខាងលើឱ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធគាត់ទៅធ្វើការនៅក្នុងភោជនីយ
ដ្ឋានមួយកន្លែង ។ ហើយនៅថ្ងៃកើតហេតុនោះ ត្រូវអ្នកធ្វើការជាមួយគ្នាមិនបានប្រយ័ត្នធ្វើប៉ះចំពោះរបស់ប្រពន្ធគាត់ ហើយនាងមិនសូវជាស្រួលខ្លួនក៏ហៅម្តាយបង្កើតខ្លួនឯងឱ្យជូនមកពិនិត្យនៅមន្ទីរពេទ្យជប៉ុន ។ តែពេលនោះ បានសួរទៅម៉ូតូកង់បីថា មានស្គាល់គ្លីនិកណាដែលឆ្លុះអេកូទេ ទើបបុរសជាអ្នករត់ម៉ូតូកង់បី ដឹកយកទៅគ្លីនិកឯកជនយីហោ «ករុណាពេទ្យ»ដើម្បីពិនិត្យនឹងឆ្លុះអេកូ ទើបមានរឿងខាងលើកើតឡើង។ (សម្រួលដោយ៖ ស្រីណា)
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ