ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេឡា​រុស​សាក​ល្បង​ប្រព័ន្ធ​មីស៊ីល​​ការពារ​អាកាស​ធុន TOR-M2

11 ឆ្នាំ មុន

កង​ទ័ព​បេឡារុស​កាល​ពី​ថ្ងៃទី​២៦​ កុម្ភៈ​ បាន​ធ្វើ​ការសាក​ល្បង​ប្រព័ន្ធ​មីស៊ីល​ការពារ​អាកាស​ធុន​ TOR-M2 ។​ ក្រសួង​ការពារ​ប្រទេស​បេឡារុស​គូស​បញ្ជាក់​ថា​ នេះ​ជា​លើក​ដំបូង​ដែល​ប្រព័ន្ធ​មីស៊ីល​ TOR-M2 ​ត្រូវ​បាន​បា.ញ់​សាក​ល្បង​នៅ​បេឡា​រុស ។​ ការ​សាក​ល្បង​នេះ​ធ្វើ​ឡើង​ដោយ​កង​ពល​តូច​ការពារ​អាកាស​លេខ​១២០​ សំដៅ​ជាពិសេស​សាក​ប្រព័ន្ធគ្រឿង​​សព្វា​វុធ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ព្រម​ទាំង

កង​ទ័ព​បេឡារុស​កាល​ពី​ថ្ងៃទី​២៦​ កុម្ភៈ​ បាន​ធ្វើ​ការសាក​ល្បង​ប្រព័ន្ធ​មីស៊ីល​ការពារ​អាកាស​ធុន​ TOR-M2 ។​ ក្រសួង​ការពារ​ប្រទេស​បេឡារុស​គូស​បញ្ជាក់​ថា​ នេះ​ជា​លើក​ដំបូង​ដែល​ប្រព័ន្ធ​មីស៊ីល​ TOR-M2 ​ត្រូវ​បាន​បាញ់​សាក​ល្បង​នៅ​បេឡា​រុស ។​ ការ​សាក​ល្បង​នេះ​ធ្វើ​ឡើង​ដោយ​កង​ពល​តូច​ការពារ​អាកាស​លេខ​១២០​ សំដៅ​ជាពិសេស​សាក​ប្រព័ន្ធគ្រឿង​​សព្វា​វុធ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ព្រម​ទាំង​ហាត់​ប្រើ​បណ្តា​រថយន្ត​ពិសេស​ដឹក​ និង​មាន​ជើង​ទម្រ​បាញ់​មីស៊ីល ។

រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​បេឡារុស​ លោក​អុី​អ៊ូ​វី​ ហ្សា​ដូ​ប៊ីន ថ្លែង​ថា​ សម​យុទ្ធ​យោធា​នោះ​ក៏​​សំដៅ​រៀបចំ​កង​ទ័ព​សម្រាប់​បំពេញ​បេសក​កម្ម​បណ្តុះ​បណ្តាល​នានា​ ព្រម​ទាំង​បំពេញ​សកម្ម​ភាព​យោធា​កាន់​តែ​ស្វយ័ត​បំផុត​របស់​ខ្លួន ។​ លោក​ហ្សាដូ​ប៊ីន​ គូសបញ្ជាក់​ថា​ គោល​ដៅ​៤​ ត្រូវ​រង​ការ​កម្ទេច​ជា​មួយ​ការ​បាញ់​សាក​មីស៊ីល​នោះ​៤​គ្រាប់ ។​ លោក​បន្ត​ថា​ សម​យុទ្ធ​គឺ​​ត្រួត​ពិនិត្យ​ភាព​សុក្រឹត្យ​របស់​គ្រឿង​សព្វា​វុធ​ដែល​អ្នក​ផលិត​បាន​ផលិត​ជាពិសេស​ ព្រម​ទាំង​ពី​សមត្ថ​ភាព​របស់​បុគ្គ​លិក​គ្រប់​គ្រង​គ្រឿង​សព្វា​វុធ​ថ្មី ។​

កង​ពល​តូច​ការពារ​អាកាស​លេខ​១២០​ ទើប​ទទួល​ប្រព័ន្ធ​មីស៊ីល​ការពារ​អាកាស​ធុន​ TOR-M2 ទី​៣​ កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១៣ ។​​ សម​យុទ្ធ​បាញ់​សាក​លើក​នេះ​ជា​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការដាក់​ពង្រាយ​កង​ពល​តូច​ការពារ​អាកាស​លេខ​១២០ ៕​