ក្រសួង​អប់រំ ៖ ករណី​អនុរក្ស​រក​ឃើញ​បេក្ខជន​យក​សំណៅ​ឯកសារ ឬ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ចូល​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ


រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាង​ថា ក្នុង​ករណី​អនុរក្ស​រក​ឃើញ សំណៅ​ឯកសារ ឬ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ក្នុង​បន្ទប់​ប្រឡង បេក្ខជន​ត្រូវ​ធ្លាក់​ដោយ ស្វ័យប្រវត្តិ ។ ការ​បញ្ជាក់​របស់​ក្រសួង​អប់រំ ខណៈ​ដែល​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា អញ្ជើញ​ជា​កិត្តិយស បើក​ហិប​វិញ្ញាសា​សម្រាប់​ដំណើរការ​វិញ្ញាសា នា​ព្រឹក​ថ្ងៃ​ទី​២០​សីហា ដែល​ជា​ថ្ងៃ​ទី​២ នៃ​ដំណើរការ​សំ​ណេ​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​១៩ សីហា ២០១៩ ។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា នៅ​តាម​មណ្ឌល​សម្រាប់​ការ​ប្រឡង​ថ្ងៃ​ទី ២​គណៈកម្មការ​ប្រឡង​បាន​ត្រៀម​រៀបចំ​រួច​ជា​ស្រេច​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ក្រោយ​ហិប​វិញ្ញាសា​ត្រូវ​បាន​ដឹក​មក​ដល់​មណ្ឌល​ប្រឡង និង​សកម្មភាព​បេក្ខជន​ចូល​ក្នុង​មណ្ឌល​ប្រឡង ព្រឹក​ថ្ងៃ​ទី​២០ សីហា ២០១៩ ដោយ​មានការ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​គណៈមេប្រយោគ​អាជ្ញា​ធរមាន​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃ​ទី​០២ នៃ​ដំណើរការ​សំ​ណេ​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ១៩ សីហា ២០១៩ ។ ចំពោះ​ដំណើរការ​សំ​ណេ​រ​នា​ព្រឹក​នេះ​មាន​ពីរ​មុខ​វិជ្ជា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ( អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា​) និង​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (​គណិត​វិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា​) ។

សូម​ជម្រាប​ថា ដំណើរការ​សំ​ណេ​រ​នៅ​ថ្ងៃ​ទី​១៩ សីហា នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ តិ​យ​ភូមិ ថ្ងៃ​ទី​១ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើត ឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ចំណែក​អាកាសធាតុ​ល្អ​ដោយ​មិន​មាន​ភ្លៀង​ធ្លាក់​ឡើយ នៅ​គ្រប់ មណ្ឌល​ប្រឡង​ទូ​ទាំង​ប្រទេស ។

ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​អះអាង​ថា នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ មានដំណើរ​ការ​ល្អ​មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ​ដោយ​មានការ​ចិត្ត​យក​ទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស​គណៈ​អប្បមាទ​ទូ​ទាំង​ប្រទេស ជំនួយការ​អប្បមាទ​ទូ​ទាំង​ប្រទេស​ប្រធាន​អនុប្រធាន​មណ្ឌល​គណៈ​ក​ម្មា​ការ​កណ្ដាល​គណៈ​ក​ម្មា​ការ ត្រួតពិនិត្យ អគារ​គណៈកម្មការ​អនុរក្ស និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ។

ដោយឡែក​បេក្ខជន​បាន​គោរព​បទបញ្ញត្តិ​នៃ​ការ​ប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀង​ៗ​ខ្លួន ដោយ​គ្មាន​យក​សំណៅ​ឯកសារ ឬ​ឧបករណ៍​អេ​ឡិ​ត្រូ​និក ចូល​ក្នុង​មណ្ឌល​ប្រឡង​ឡើយ ។ ប៉ុន្តែ​នៅ​តាម​ប​ណ្ឌ​ល​ប្រឡង​មួយ​ចំនួន​ក៏​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព តែ​អាច​ធ្វើ​សំ​ណេ​របា​ន​ឡើង​វិញ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ