ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ឥណ្ឌូ​ណេស៊ី​​​​បាត់​កោះ​​1.500​ព្រោះ​លិច​ក្នុង​សមុទ្រ​​នៅឆ្នាំ​​2015

11 ឆ្នាំ មុន

​តាម​លទ្ធ​ផល​​ស្រាវ​ជ្រាវ​ដែល​ផ្សព្វ​ផ្សាយ​​កាល​ពីថ្ងៃទី​២៦​ កុម្ភៈ ​ឆ្នាំ​២០១៤ ​ថានៅ​ឆ្នាំ​២០៥០ ​ប្រជុំកោះ​​ប្រហែល​​១.៥០០​​ពី​ចំនួន​សរុប​១៧.០០០​នៅ​ឥណ្ឌូណេស៊ី​ នឹងបាត់​​ពី​ផែន​​​ទី​ពិភព​លោក ​ព្រោះ​ទទួល​រង​ពី​សម្ពាធ​នីវ៉ូ​ទឹក​សមុទ្រ​​ឡើង​ខ្ពស់​​បណ្តាល​ឱ្យ​លិច ​​។ ​​លទ្ធ​ផល​​ស្រាវ​ជ្រាវ​​ដែល​រៀបចំឡើង​ដោយ​ក្រុម​ជំនាញ​ពី​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី​(ADB) បញ្ជាក់​​ថាក្រៅ​ពី​​កោះ​ជាង​១.៥០០​​របស់​ឥណ្ឌូ​

​តាម​លទ្ធ​ផល​​ស្រាវ​ជ្រាវ​ដែល​ផ្សព្វ​ផ្សាយ​​កាល​ពីថ្ងៃទី​២៦​ កុម្ភៈ ​ឆ្នាំ​២០១៤ ​ថានៅ​ឆ្នាំ​២០៥០ ​ប្រជុំកោះ​​ប្រហែល​​១.៥០០​​ពី​ចំនួន​សរុប​១៧.០០០​នៅ​ឥណ្ឌូណេស៊ី​ នឹងបាត់​​ពី​ផែន​​​ទី​ពិភព​លោក ​ព្រោះ​ទទួល​រង​ពី​សម្ពាធ​នីវ៉ូ​ទឹក​សមុទ្រ​​ឡើង​ខ្ពស់​​បណ្តាល​ឱ្យ​លិច ​​។ ​​លទ្ធ​ផល​​ស្រាវ​ជ្រាវ​​ដែល​រៀបចំឡើង​ដោយ​ក្រុម​ជំនាញ​ពី​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី​(ADB) បញ្ជាក់​​ថាក្រៅ​ពី​​កោះ​ជាង​១.៥០០​​របស់​ឥណ្ឌូ​ណេស៊ី​​ដែលលិច​បាត់​ទៅ​ក្នុង​សមុទ្រ​នៅ​ឆ្នាំ​២០៥០​​នោះ ​ក្រុង​​ហ្សា​ការ​តា ​ដែល​​មាន​​ប្រជា​ជន​ច្រើន​​ជាង​២៦,៧លាន​នាក់ ​អាច​មាន​តំបន់​ត្រូវ​ជន់លិច​​ដោយ​ទឹក​សមុទ្រ​​ជាង​៤០% ​ពិសេស​នៅភាគ​ខាង​ជើង​នឹង​ក្លាយ​​ជាដៃ​សមុទ្រ ​។ ​

លទ្ធ​ផល​ស្រាវ​ជ្រាវ​​បង្ហាញ​ថា​ក្នុងឆ្នាំ​២០៣០ ​ឬ​រយៈ​ពេល​ជិត​២០​ឆ្នាំ​ខាងមុខ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​​ស៊ូ​ហ្គា​ណូ ​-ហាត​​តា ​នៅ​លើ​កោះ​​ជ្វា ដែល​ទទួល​​​ភ្ញៀវ​​ពី​ទូ​ទាំង​ពិភព​លោក​​ក្នុង​មួយ​ឆ្នាំ​​៥៧,៨​លាន​​នាក់ ​និង​ជា​អាកាស​យាន​ដ្ឋាន​​ដែល​មាន​ចរាចរណ៍​​​​​កក​ស្ទះ​ស្ថិត​នៅ​លំដាប់​ទី​៩ នៅលើ​ពិភព​លោក នឹង​​រ​ង​ការ​ជន់​លិច ​ប្រសិន​បើ​កម្រិត​នីវ៉ូ​សមុទ្រ​កើន​ខ្ពស់​ដូច​ពេល​បច្ចុប្បន្ន​​ ។

​អ្នក​ជំនាញ​ADB ​​ក្រើន​រំលឹក​ថា ​ប្រសិន​​បើ​អំឡុង​ពេល​នោះ​ឈាន​​មក​ដល់​​​ ​ឥណ្ឌូណេស៊ី​ ​ជា​ប្រទេស​​ដែល​មាន​តំបន់​ឆ្នេរ​វែង​បំផុត ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​២ ​នៅលើ​ពិភពលោក​ ​គឺ​​ប្រវែង​ជាង​៨០.០០០​គីឡូ​ម៉ែត្រ ​​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះ​មហន្ត​រាយខ្លាំង​ជាងពេល​ដែល​ឥណ្ឌូ​ណេស៊ី​​ជួប​នឹងគ្រោះ​សូ៊ណាមី កាល​ពី​ថ្ងៃ​ទី​២៦ ​ធ្នូ ឆ្នាំ​២០០៤ ​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ជាង​២៨០.០០០​នាក់ ​នៅក្នុងចំណោម​​​៦​ប្រទេស​ទៅ​ទៀត​ ​។

​ក្រសួង​​ជល​ផល​និងដែន​សមុទ្រ​របស់​ឥណ្ឌូណេស៊ី ​​បញ្ជាក់​​ថា ​កម្រិត​នីវ៉ូ​សមុទ្រ​ដែល​កើន​​ខ្ពស់​​បង្ក​ឱ្យ​ឥណ្ឌូ​ណេស៊ី​​បាត់​បង់​​កោះ​ដោយ​លិច​​នៅ​ក្នុង​សមុទ្រ​យ៉ាង​តិច​​​២៤​កោះ​កាល​ពី​​អំឡុង​​ឆ្នាំ​២០០៥ដល់​ឆ្នាំ​២០០៧ ៕