ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​រុស្ស៊ី​ចេញ​បញ្ជា​ឱ្យ​ធ្វើ​សម​យុទ្ធ​យោធា​បន្ទាន់​មួយ​ប្រឈម​មុខ​សភាព​ការណ៍​នៅ​អ៊ុយ​ក្រែន​

11 ឆ្នាំ មុន

យោធា​បន្ទាន់​ដោយ​ចាត់​ទុក​ថា​ ជា​មធ្យោ​បាយ​បញ្ជាក់​ថា​ កង​ទ័ព​ត្រៀម​ប្រយុទ្ធ​ហើយ​បានចេញ​បញ្ជា​ឱ្យ​មាន​សម​យុទ្ធ​យោធា​៥ ចាប់​ពីខែ​ឧសភាទៅ។​ ម្យ៉ាង​ទៀត​ លោក​ស័រ​ហ្គេយ​ឆយ​ហ្គូ​ ថ្លែង​នា​ថ្ងៃទី​២៦ កុម្ភៈ​ដែរ​ថា​ ប្រទេស​រុស្ស៊ី​គ្រោង​ពង្រីក​វត្ត​មាន​យោធា​របស់​ខ្លួន​ក្នុង​តំបន់​គន្លឹះ​ទាំង​ឡាយ​នៃ​ពិភព​លោក​ ។ ​លោក​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ថា យើង​នឹង​​ពង្រីក​វត្ត​មាន​យោធា​របស់​យើង ។​ លោក​

ប្រធានា​ធិបតី​រុស្ស៊ី​លោក​វ៉្លាឌី​មៀរពូទីន​ កាល​ពី​ថ្ងៃទី​២៦ កុម្ភៈ​ បានចេញ​បញ្ជា​ដល់​កង​ទ័ព​ឱ្យបើក​ធ្វើ​សម​យុទ្ធ​យោធា​បន្ទាន់​មួយ​នៅ​តាម​យោធ​ភូមិ​ភាគ​ខាង​លិច​ ​​និង​កណ្តាល​ប្រទេស ។​យោងតាម​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​រុស្ស៊ី​​លោក​ស័រ​ហ្គេយ​ឆយ​ហ្គូ ថា សម​យុទ្ធ​យោធា​ដែល​ចូលរួមដោយ​កង​នាវា​ចរណ៍​សមុទ្រ​បាល់​ទិក​ និង​កង​នាវា​ចរណ៍​សមុទ្រ​ខាង​ជើង​ ព្រម​ទាំង​កង​ទ័ព​អាកាស​បាន​ចាប់​​ផ្តើម​ហើយ​នា​ថ្ងៃ​ទី​២៦​ កុម្ភៈ​ ចាប់​ពី​ម៉ោង​១៤ ម៉ោង​នៅ​ក្រុង​មូស្គូ​ទៅ​ ហើយ​ត្រូវ​បញ្ចប់​ដល់​ថ្ងៃទី​៣ មីនា ។​

សម​យុទ្ធ​យោធា​នោះ​រួម​មាន​ ការ​ហ្វឹក​ហ្វឺន​ក្នុង​ការ​តស៊ូ​ប្រឆាំង​ភេរវ​កម្ម ។​ លោក​ពូទីន​ កាល​ពីឆ្នាំ​​២០១៣​ ធ្លាប់​បញ្ជា​ឱ្យ​ធ្វើ​សម​យុទ្ធ​យោធា​បន្ទាន់​ដោយ​ចាត់​ទុក​ថា​ ជា​មធ្យោ​បាយ​បញ្ជាក់​ថា​ កង​ទ័ព​ត្រៀម​ប្រយុទ្ធ​ហើយ​បានចេញ​បញ្ជា​ឱ្យ​មាន​សម​យុទ្ធ​យោធា​៥ ចាប់​ពីខែ​ឧសភាទៅ។​ ម្យ៉ាង​ទៀត​ លោក​ស័រ​ហ្គេយ​ឆយ​ហ្គូ​ ថ្លែង​នា​ថ្ងៃទី​២៦ កុម្ភៈ​ដែរ​ថា​ ប្រទេស​រុស្ស៊ី​គ្រោង​ពង្រីក​វត្ត​មាន​យោធា​របស់​ខ្លួន​ក្នុង​តំបន់​គន្លឹះ​ទាំង​ឡាយ​នៃ​ពិភព​លោក​ ។ ​លោក​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ថា យើង​នឹង​​ពង្រីក​វត្ត​មាន​យោធា​របស់​យើង ។​ លោក​បញ្ជាក់​ថា​ រុស្ស៊ី​ចាប់​ផ្តើម​ចរចា​ជា​មួយ​បណ្តា​ប្រទេស​ដូច​ជា​ សិង្ហ​បុរី​ ​នីកា​រ៉ា​ហ្គា​ វេណេ​ស៊ុយ​អេឡា និង​សី​សែល ហើយ​លទ្ធផល​នានា​អាច​សម្រេចបាន ។​

យោង​តាម​រដ្ឋ​មន្ត្រី​រូប​នោះ​ថា​ រុស្ស៊ី​ស្វះ​ស្វែង​បង្កើត​មូលដ្ឋាន​យោធា​ទាំង​ឡាយ​នៅ​ជិត​ខ្សែ​បន្ទាត់​អេក្វាទ័រ​សម្រាប់​ការ​ផ្គត់​ផ្គង់​ដល់​កង​កម្លាំង​អាកាស​យុទ្ធ​សាស្ត្រ​របស់​ខ្លួន ។កាល​ពី​ឆ្នាំ​២០១៣​ ប្រទេស​រុស្ស៊ី​បាន​ដាក់​ពង្រាយ​បណ្តា​យន្ត​ហោះ​ប្រយុទ្ធ​នៅ​បេឡា​រុស ហើយ​គ្រោង​ដាក់​ពង្រាយ​បន្ថែម​ទៀត​នា​ឆ្នាំ​នេះ។​ ប្រទេស​រុស្ស៊ី​ក៏​ពង្រឹង​ផង​ដែរនា​ពេល​ថ្មីៗ​នេះ​នូវ​វត្ត​មាន​យោធា​របស់​ខ្លួន​នៅ​តាហ្ស៊ី​ គីស្ថាន និង​នៅ​​គៀរ​ហ្គី​ស៊ីស្ថាន ។​

លោក​ឆយ​ហ្គូ​ ក៏​ថ្លែង​ផង​ដែរ​ថា​ រុស្ស៊ី​ចាត់​វិធាន​ការ​នានា​ដើម្បីធានា​សន្តិ​សុខ​របស់​បណ្តា​ទីតាំង​យោធា​របស់​ខ្លួន​នៅ​ឧបទ្វីប​គ្រី​មេ​ប្រទេស​អ៊ុយ​ក្រែន​ ដែល​មានទីតាំង​​កង​នាវា​ចរណ៍​សមុទ្រ​ខ្មៅ​របស់​ខ្លួន ។​រី​ឯ​សហរដ្ឋ​អាមេរិក​វិញ​ កាល​ពី​ថ្ងៃទី​២៦ កុម្ភៈ​ បាន​ព្រមាន​រុស្ស៊ី​ប្រឆាំង​រាល់​អន្តរា​គមន៍​យោធា​នៅ​អ៊ុយ​ក្រែន​ ហើយ​បាន​សន្យា​ផ្តល់​ជំនួយ​ឱ្យ​ប្រទេស​នោះ​ដោះ​ស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​ចំនួន​​១.០០០​លាន​ដុល្លារ​សម្រាប់​ប្រាក់​កម្ចី​អន្តរ​ជាតិ ។​

បន្ទាប់​ពីរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ប្រកាន់​យក​ភាសា​ស្លូតៗ​ចំពោះ​ក្រុង​មូស្គូ​ទាក់​ទិន​សំណុំ​រឿង​អ៊ុយ​ក្រែន​មក​ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​លោកចន​គ័រ​រី​ កាល​ពី​ថ្ងៃទី​២៦ កុម្ភៈ​ បាន​ដំឡើង​​សំឡេង ។​ លោក​ថ្លែង​ថា​ ខ្ញុំ​ជឿ​ថា​ នឹង​គ្មាន​អន្តរាគមន៍​យោធាណា​មួយ​​ដែល​នឹង​រំលោភ​បំពាន​ដល់​អធិប​តេយ្យ​ភាព និង​បូរណ​ភាព​ដែន​ដី​អ៊ុយ​ក្រែន​ឡើយ​ រួច​អន្តរាគមន៍​បែប​នោះ​នឹង​ជា​ការ​យល់​ច្រឡំ​ដ៏​ធ្ងន់​​ធ្ងរ​មួយ ។​ មុន​​នេះ​សេត​វិមាន​បាន​អំពាវ​នាវ​ដល់​បណ្តា​តួ​អង្គ​ខាង​ក្រៅ​ឱ្យ​បញ្ឈប់​រាល់​ការ​បង្ក​ហេតុ​ក្នុង​វិបត្តិ​អ៊ុយ​​ក្រែន​ ដែល​ចង់​និយាយ​សំដៅ​យ៉ាង​ច្បាស់​លើ​រុស្ស៊ី​ដែល​បាន​ប្រកាស​ថា នឹង​ចាត់​វិធាន​ការ​​យោធា​នានា​នៅ​ក្នុង​តំបន់​ ៕​