ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​អាសន្ន​​គ្រាប់​បែក​នៅ​​ព្រលា​ន​យន្ត​ហោះ​ក្រុង​ស្តុក​ខូល​

11 ឆ្នាំ មុន

សារ​ព័ត៌​មាន​ក្នុង​ស្រុក​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ ថា ​ព្រលាន​​យន្ត​ហោះ​អន្តរ​ជាតិ​​ Arlanda ក្រុង​​ស្តុក​ខូល​ ប្រទេស​ស៊ុយ​អែត​មាន​ការ​ប្រកាស​​អាសន្ន​​គ្រាប់​បែក​ មុន​ការ​ហោះ​ឡើង​របស់​យន្ត​ហោះ​១​គ្រឿង​​ដែល​ត្រូវ​ហោះ​ទៅ​កាន់​ក្រុង​បាដាដ​​ប្រទេស​អុី​រ៉ាក់ ​ញុំាង​ឱ្យ​មាន​ការ​បិទ​ព្រលាន​យន្ត​ហោះ​នេះ​មួយ​ផ្នែក ។

​សារ​ព័ត៌​មាន​ក្នុង​ស្រុក​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ ថា ​ព្រលាន​​យន្ត​ហោះ​អន្តរ​ជាតិ​​  Arlanda ក្រុង​​ស្តុក​ខូល​ ប្រទេស​ស៊ុយ​អែត​មាន​ការ​ប្រកាស​​អាសន្ន​​គ្រាប់​បែក​ មុន​ការ​ហោះ​ឡើង​របស់​យន្ត​ហោះ​១​គ្រឿង​​ដែល​ត្រូវ​ហោះ​ទៅ​កាន់​ក្រុង​បាដាដ​​ប្រទេស​អុី​រ៉ាក់ ​ញុំាង​ឱ្យ​មាន​ការ​បិទ​ព្រលាន​យន្ត​ហោះ​នេះ​មួយ​ផ្នែក ។

ការ​ប្រកាស​អាសន្ន​គ្រាប់​បែក​ទាក់​ទិន​នឹង​យន្ត​ហោះ​១​គ្រឿង​ របស់​ក្រុម​ហុ៊ន​អាកាស​ចរណ៍​អុីរ៉ាក់​ Irak Airways នៅ​ព្រលាន​​​យន្ត​ហោះ​​ Arlanda នា​វេលា​​ថ្ងៃ​ត្រង់​ ។ ប៉ូលិស​ស៊ុយ​អែត​ ពុំ​ផ្តល់​នូវ​​ព័ត៌​មាន​ណា​មួយ​បន្ថែម​ទៀត​ឡើយ​​​​អំពី​ប្រភព​នៃ​ការ​គំរាម​កំហែង​​នោះ​​ ។ សាក្សី​ម្នាក់​និយាយ​​ថា ពួក​អ្នក​ដំណើរ​ត្រូវ​ជម្លៀស​ចេញ​ ​ហើយ​អីវ៉ាន់​ ​ក៏​រើ​ចេញ​​ពី​យន្ត​ហោះ​​នោះ​ដែរ​​​ ក្រោយ​​មាន​ការ​គំរាម​កំហែង​​​នេះ​​មក ។ តំបន់​ព្រលាន​យន្ត​ហោះ​​ត្រូវ​ឡោម​ព័ទ្ធ​ ហើយ​ប៉ូលិស​ចាត់​ទុក​ថា​ នោះ​ជា​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​មួយ​ ​រួច​បន្ត​ស៊ើប​អង្កេត​នៅ​ព្រលាន​យន្ត​ហោះ​ ​៕