ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បាន​ គី​មូន​ អំពាវ​នាវ​ឱ្យ​មាន​ការ​ចរ​ចា​សំខាន់​និង​បើក​ចំហ​មួយ​នៅ​ថៃ​

11 ឆ្នាំ មុន

ដោយ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​វិបត្តិ​នយោ​បាយ​នៅ​ប្រទេស​ថៃ​ អគ្គ​លេខា​ធិការ​ អ.ស.ប លោក​ បាន​ គី​មូន​ កាល​ពី​ថ្ងៃ​ទី​២៦​ កុម្ភៈ បាន​អំពាវ​​នាវ​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​ភាគី​ផ្សេង​ៗ​របស់​ថៃ​ឱ្យ​ចូល​រួម​ក្នុង​ការ​ចរចា​ដ៏​សំខាន់​ និង​បើក​ចំហ​មួយ​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ ។

សេច​ក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​ដោយ​អ្នក​នាំ​ពាក្យ​របស់​អគ្គ​លេខា​ធិការ​ អ.ស.ប នៅ​ក្រុង​ញូវ​យ៉ក​គូស​បញ្ជាក់​ថា លោក​ បាន​ គី​មូន​ មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​វិបត្តិ​នយោ​បាយ​នៅ​ថៃ​ ។ លោក​បាន​ថ្កោល​ទោស​ដល់​ការ​បង្កើន​អំពើ​ហិង្សា​នា​ពេល​ថ្មី​ៗ​នេះ​ ក្នុង​តំបន់​ផ្សេងៗ​របស់​ប្រទេស ។

លោក​ បាន​ គី​មូន​ អះ​អាង​យ៉ាង​ម៉ឺង​ម៉ាត់​ថា ពុំ​ត្រូវ​មាន​អំពើ​ហិង្សា​ ទោះ​ចេញ​ពី​ក្រុម​ណា​ក៏​ដោយ​ ដើម្បី​ដោះ​ស្រាយ​ទំនាស់​ និង​ការ​ប្រឆាំង​គ្នា​ខាង​នយោ​បាយ​ ។ ក្នុង​សេច​ក្តី​ប្រកាស​នេះ​លោក​អំពាវ​នាវ​ដល់​ភាគី​ផ្សេង​ៗ​ នឹង​ដល់​មនុស្ស​ទាំង​អស់​ដែល​ទាក់​ទិន​ឱ្យ​គោ​រព​សិទ្ធិ​មនុស្ស​ និង​នីតិ​រដ្ឋ​ ។

ដោយ​មាន​ប្រសាសន៍​ថា លោក​ត្រៀម​ជួយ​ភាគី​ផ្សេង​ៗ​ ព្រម​ទាំង​ប្រជា​ជន​ថៃ​តាម​គ្រប់​វិធី​ដែល​អាច​ទៅ​រួច​ លោក​ បាន​ គី​មូន​ អំពាវ​នាវ​យ៉ាងម៉ឺងម៉ាត់ឱ្យ​គ្រប់​ភាគី​ចូល​រួម​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​ក្នុង​ការ​​ចរ​ចា​សំខាន់​ និង​បើក​ចំហ​មួយ​ ដើម្បី​បញ្ចប់​​វិបត្តិ​ ហើយ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​កែ​ទម្រង់​ដោយ​ស្រប​ច្បាប់​នានា​ ។ ប្រទេស​ថៃ​កំពុង​តែ​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​នានា​ តាំង​ពី​ចាប់​ផ្តើម​ចលា​ចល​ខាង​នយោ​បាយ​ពី​ដំណាច់​ឆ្នាំ​២០១៣​​មក​ ៕