ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ចិន Xiaomi បង្កើត​ Smartphone Redmi ជា​លើក​ដំបូង​​

11 ឆ្នាំ មុន

យោង​តាម​គេ​ហ​ទំព័រ​​បរទេស​ចេញ​ផ្សាយ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​ឱ្យ​ដឹង​ថា​​ ក្រុម​ហ៊ុន​ចិន​ Xiaomi បាន​បង្កើត​ Smartphone ម៉ាក​ Redmi ជា​លើក​ដំបូង​របស់​ខ្លួន​ ។ ​លក្ខណ​ៈ​ពិសេស​​របស់​វា​​ គឺ​ទំ​ហំ​អេ​ក្រង់​៤.៧អីុញ ​កម្រិត​ពន្លឺ​ភ្លឺ​ច្បាស់​ ៧២០​ភិចស៊ែល​ ប្រភេទ​ Processor quad-core MeiaTek ប្រើ​ប្រាស់​​ក្នុង​ល្បឿ​ន​ ១.៥GHz ទំហំ​​ RAM 1GB ដែល​អាច​ផ្ទុក​អង្គ​ចង​ចាំ​​រហូត​ដល់​ 4GB

យោង​តាម​គេ​ហ​ទំព័រ​​បរទេស​ចេញ​ផ្សាយ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​ឱ្យ​ដឹង​ថា​​ ក្រុម​ហ៊ុន​ចិន​ Xiaomi បាន​បង្កើត​ Smartphone ម៉ាក​ Redmi ជា​លើក​ដំបូង​របស់​ខ្លួន​ ។ ​លក្ខណ​ៈ​ពិសេស​​របស់​វា​​ គឺ​ទំ​ហំ​អេ​ក្រង់​៤.៧អីុញ ​កម្រិត​ពន្លឺ​ភ្លឺ​ច្បាស់​ ៧២០​ភិចស៊ែល​ ប្រភេទ​ Processor quad-core MeiaTek ប្រើ​ប្រាស់​​ក្នុង​ល្បឿ​ន​ ១.៥GHz ទំហំ​​ RAM 1GB ដែល​អាច​ផ្ទុក​អង្គ​ចង​ចាំ​​រហូត​ដល់​ 4GB កាមេរ៉ា​ក្រោយ​មាន​ទំហំ​ ៨មេហ្គា​ភិច​ស៊ែល​​ ។

ចំណែក​កាមេរ៉ា​មុខ​មាន​ទំហំ​ ១.៣​មេ​ហ្គា​ភិច​ស៊ែល​ ​ថាម​ពល​ថ្ម​ប្រើ​ប្រាស់​ ២០០០mAh ភ្ជាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android 4.2.2 ។ ក្រៅ​ពី​នេះ​ វា​ត្រូវ​បាន​​ភ្ជាប់​ប្រព័ន្ធ​ទាក់​ទង​មួយ​ចំនួន​ដូច​ជា​ Bluetooth, Wi-Fi, 3G និង​ GPS ផងដែរ​ ។ ចំពោះ​តម្លៃ​របស់​វា​ គឺ​ ១៥២,៥៤១ដុល្លារ​ (១៦៩ដុល្លារ​សិង្ហបុរី)​ ។

​ក្រុម​ហ៊ុន​បាន​អះ​អាង​ថា​ ផលិត​​ផល​មួយ​នេះ​នឹង​ត្រូវ​​បាន​ដាក់​លក់​​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​ទី​២១​ ​កុម្ភៈ ​ឆ្នាំ​២០១៤​ ​ខាង​មុខ​នេះ​ ​នៅ​លើ​ទី​ផ្សា​ក្នុង​ប្រទេស​ចិន​ ​និង​តៃ​វ៉ាន់​ផង​ដែរ​ ។ ​ទោះ​​ជា​យ៉ា​ណា​ក៏​ដោយ​ ​ក្រុម​ហ៊ុន​មិន​បាន​បង្ហា​ញ​​ពី​គោល​ដៅ​​ ដែល​ត្រូវបន្ត​​លក់​ក្នុងទី​ផ្សារ​​របស់​ប្រទេស​​ផ្សេងៗ​ទៀត​ទេ​ ។ ​នេះ​ជា​ស្នាដៃ​​ផលិត​ដំបូង​​របស់​ក្រុម​ហ៊ុន​ Xiaomi ដែល​កាល​ពី​មុន​ក្រុម​ហ៊ុន​មួយ​​នេះ​ បាន​យក​​ចិត្ត​ទុក​ដាក់​​តែ​​ទៅ​លើ​បណ្តាញ​ទាក់​ទង​​អេ​ទ្បិច​ត្រូនិក​​តែ​ប៉ុណ្ណោះ​ ៕