ការ​ប្រឡង​បាក់​ឌុ​ប​ថ្ងៃទី១នៅមណ្ឌលគិរី​…​​​​​បាន​ដំណើរ​ការ​ល្អ


ខេត្តមណ្ឌ​ល​គិរី​៖ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​១៩
សីហា នេះ ដែល​ជា​ថ្ងៃ​ទី​១​នៃ​ការ​ប្រលង គឺ​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ ចំណែក​អាកាសធាតុ​ក៏​អំណោយ​ផលដោយ​មិន​មាន​ភ្លៀង​ធ្លាក់ ដូច​សព្វមួយដង​នោះ​ទេ ។ ការ​ប្រលង​នេះ​ មានការ​រៀបចំ​តឹង​រឹង​ដូច​រៀង​រាល់​ឆ្នាំ ពោល​គឺ​មាន​គ្រូ​អនុរក្ស​ចាំ​ឆែកឆេរ​លើ​ដងខ្លួន​បេក្ខជន​ប្រលង​២​ដំណាក់កាល គឺ​មុន​ចូល​បរិវេណ​មណ្ឌល​ប្រលង និង​មុន​ចូល​បន្ទប់​ប្រលង ដោយ​រឹត​បន្តឹង​មិន​ឲ្យ​បេក្ខជន​មានឱកាស​បាន យក​សំណៅ​ឯកសារ ព្រី​យ៉ុ​ង ឬ​ម៉ាស៊ីន​គិត​លេខ ទូរ​សព្ទ ចូល​ក្នុង​បន្ទប់​ប្រលង​បាន​ទេ ដោយ​ការ​ប្រលង​គឺ​បេក្ខជន​ត្រូវ បង្ហាញ​សមត្ថ ភាព​ពិត​ៗ ។

លោក ទឹម សង្វាត ប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​ត្រូវ​បែង​ចែកជា​២​មណ្ឌល ស្មើនឹង​១៧​បន្ទប់ ដែល​មណ្ឌល​ទាំង​២ ក្នុង​ស្ថិត​ក្នុង​វិទ្យាល័យ​ហ៊ុន​សែន​មណ្ឌលគិរី ក្នុង​ក្រុង​សែន​មនោ​រម្យ ចំណែក​បេក្ខជន​ប្រឡង​សរុប​មាន​ចំនួន​៤០១​នាក់ ក្នុង​នោះ ​ស្រី​ចំនួន​២២១​នាក់ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​ជាង​៤០​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ជាង​៣០០​នាក់ ។ លោក​បញ្ជាក់​ថា ចំពោះ​គ្រូ​អនុរក្ស​សរុប​មាន​៣៨​នាក់ ហើយ​នៅ​ព្រឹក​ថ្ងៃ​ដំបូង នៃ​ការ​ប្រលង​គឺ​មិន​មាន​អវត្តមាន​នោះ​ទេ ។

សូម​បញ្ជាក់​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ដំបូង​នៃ​ការ​ប្រលង​អភិបាលខេត្ត​មណ្ឌលគិរី​ លោកស្វាយ សំ​អ៊ា​ង ក៏​បាន​អញ្ជើញ មក​កាត់​បើក​វិញ្ញាសារ​ប្រលង និង​លើកទឹកចិត្ត​ដល់​បេក្ខជន​ប្រលង​ផង​ដែរ ហើយ​ក្នុង​នោះ​លោក​ឧកញ៉ា អុឹ​ង ស៊ី​តាត​វី​រៈ ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្តមណ្ឌលគិរី​បាន​ប្រកាស​ថា នឹង​ផ្ដល់​រង្វាន់​ម៉ូតូ​១​គ្រឿង​ជូន​បេក្ខជន​រូប​ណា ដែល ទទួល បាន​និទ្ទេស​A ។ ចំណែក​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ក្នុង​ក្រុង​សែន​មនោ​រម្យ​ចំនួន​៦​កន្លែង ក៏​បាន​ឧ​ប​ត្ដម​បន្ទប់ ក៏​ដូច​ជា​អាហារ​ជូន​បេក្ខជន​ក្រីក្រ​មក​ពី​តាម​បណ្ដា​ស្រុក​ផង​ដែរ ​។ (សម្រួលដោយ៖​ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ