ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​អះអាង​ថា ​ពិតជា​ចង់​ទិញ​ហ្គ្រោ​អេ​ន​ឡែ​ន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​កាលពី​ថ្ងៃ​ទី​១៨​សីហា ពី​គំនិត​របស់​លោក​ដែល​ចង់​ទិញ​យក​ហ្គ្រោ​អេ​ន​ឡែ​ន​ពី​ដា​ណឺ​ម៉ាក់ ជាយថាហេតុ​មួយ​ដែល​លោក​ចាត់​ទុកដូចជា ការ​បង្វិល​អចលនទ្រព្យ​ដ៏​ធំ​បំផុត​មួយ តែ​លោក​បញ្ជាក់​ថា​នោះ​ពុំ​មែន​ជា​អាទិភាព​មួយ​សម្រាប់​សហ​រដ្ឋអាមេរិក​ឡើយ​។ លោក​ត្រាំ​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា នោះ​ជា​រឿង​មួយ​ដែល​យើង​បាន​និយាយ​ប៉ុណ្ណោះ​។ វា​ជា​ទស្សនៈ​មួយ​ហើយ​ខ្ញុំ​ថា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​កាលពី​ថ្ងៃ​ទី​១៨​សីហា ពី​គំនិត​របស់​លោក​ដែល​ចង់​ទិញ​យក​ហ្គ្រោ​អេ​ន​ឡែ​ន​ពី​ដា​ណឺ​ម៉ាក់ ជាយថាហេតុ​មួយ​ដែល​លោក​ចាត់​ទុកដូចជា ការ​បង្វិល​អចលនទ្រព្យ​ដ៏​ធំ​បំផុត​មួយ តែ​លោក​បញ្ជាក់​ថា​នោះ​ពុំ​មែន​ជា​អាទិភាព​មួយ​សម្រាប់​សហ​រដ្ឋអាមេរិក​ឡើយ​។

លោក​ត្រាំ​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា នោះ​ជា​រឿង​មួយ​ដែល​យើង​បាន​និយាយ​ប៉ុណ្ណោះ​។ វា​ជា​ទស្សនៈ​មួយ​ហើយ​ខ្ញុំ​ថា យុទ្ធសាស្ត្រ​នោះ​ពិតជា​រឿង​សំខាន់ ហើយ​យើង​មានការ​ចាប់អារម្មណ៍​ហើយ​សុំ​និយាយ​បន្តិច​ជាមួយ​ដា​ណឺ​ម៉ាក់​។ លោក​គូសបញ្ជាក់​ថា វា​ពុំ​មែន​ជា​អាទិភាព​ទី​មួយ​សម្រាប់​រដ្ឋាភិបាល​លោក​ឡើយ​។

កាសែត​សេដ្ឋកិច្ច​អា​មេ​រិ​ក​THE WALL STREET JOURNAL​ធ្លាប់​សរសេរ​កាលពី​ថ្ងៃ​ទី​១៥​សីហា​ថា ប្រធានាធិបតី​អា​មេ​រិ​ក​មុន​ហាក់​ចូល​នយោបាយ ធ្លាប់​បាន​លើក​ជា​ច្រើន​ដង​ពី​ការ​ចាប់អារម្មណ៍​របស់​លោក ក្នុង​ការ​ទិញ​យក​ដែនដី​នោះ​ដែល​មាន​ប្រជាជន​ប្រមាណ​ជា​៥៦.០០០​នាក់ ហើយ​លោក​ក៏​ធ្លាប់​និយាយ​ពី​រឿង​នោះ ជាមួយ​បណ្ដា​ទីប្រឹក្សា​នៅ​សេត​វិមាន​ផង​ដែរ​។ លោក​ត្រាំ​ផ្ដោត​ជា​ពិសេស​លើ​បណ្ដា​ធនធានធម្មជាតិ​និង​សារសំខាន់​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់​តំបន់​នេះ​។

ពេល​សួរ​លោក​ពី​លទ្ធភាព​នៃ​ការ​ដោះ​ដូរ​យក​ហ្គ្រោ​អេ​ន​ឡែ​ន ជាមួយ​ដែនដី​អា​មេ​រិ​ក​ណាមួយ​លោក​ត្រាំ​ឆ្លើយ​ថា មានរឿង​ជា​ច្រើន​ដែល​អាច​ធ្វើ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ