ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រវឹង​ស្រា​​ជោក​​ជាំ​បើក​ម៉ូតូ​​​វីវ៉ា​​ទៅ​​បុក​រ៉ឺម៉ក​ម៉ូតូ​ពី​ក្រោយ​ រង​របួស​បែក​ក្បាល​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​បែក​ក្បាល​យ៉ាង​ដំណំ​ ខណៈដែលរូប​គាត់​ស្រវឹង​ស្រា​ជោក​ជាំ ជិះ​ម៉ូតូ​វីវ៉ា​ ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ផ.6003 ភព1 ធ្វើ​ដំណើរ​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​មុខ​ហាង តំាង ហេង​ ធ្វើ​ទ្វារ​បង្អួច​ដែក​គ្រប់​ប្រភេទ​ ក៏​បាន​វ៉ា​រ៉ឺម៉ក​ម៉ូតូ​ ១គ្រឿង​ តែ​វ៉ា​មិន​ផុត​បណ្តាល​ឲ្យ​បុក​ពី​ក្រោយ​ពេញ​ទំហឹង​ ដួល​បោក​ថ្នល់​តែ​ម្តង​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៩ និង​ ១០​នាទី យប់​ថ្ងៃទី​២៦​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុងសង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍សែន​ជ័យ​។ ក្រោយ​កើតហេតុ​ បុរស​រង​គ្រោះ​មិន​ព្រម​ទៅ​មន្ទីរ​ពេទ្យ​សង្រ្គោះ​ឡើយ​ ចំណែក​ម៉ូតូ​​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​កាកាប​ រង់​ចាំ​ម្ចាស់​ទៅ​ទទួល​យក​៕