ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលា​ម្នាក់​ជិះ​ម៉ូតូ​បុក​រថ​យន្ត​កាមរី​ឆ្លាម​ រ​ង​របួស​ស្រាល​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សិស្ស​សាលា​ម្នាក់​ជិះ​ម៉ូតូ​បុក​រថ​យន្ត​កាមរី​ឆ្លាម​ នៅ​ចំណុច​ផ្លូវ​កែង​ បណ្តាល​ឲ្យ​រង​របួស​ស្រាល​ ចំណែក​ម៉ូតូ​រង​ការ​ខូច​ខាត​ ឯ​រថ​យន្ត​បង្ក​បាន​បើក​រត់​ចូល​ផ្ទះ​បាត់​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​ ៨ និង​ ១៥នាទី យប់​ថ្ងៃទី​២៦​ កុម្ភៈ​ ២០១៤​ នៅ​ចំណុច​ផ្លូវ​លេខ​៣៦៣​ កែង​ផ្លូវ​៦៣៨​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ សង្កាត់​ច្បារ​អំពៅ​ទី១​ ខណ្ឌ​មាន​ជ័យ​។

តាមប្រភព​ព័ត៌​​មាន​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រថ​យន្ត​កាមរី​ឆ្លាម​ ពណ៌​ខ្មៅ ១គ្រឿង​ ធ្វើ​ដំណើរ​តាម​ផ្លូវ​៦៣៨​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​កែង​ផ្លូវ​៣៦៣​ ក៏​មាន​ម៉ូតូ​សង់​C100 ពណ៌​ខៀវ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ BJ-5677 បើក​បរ​ដោយ​យុវ​សិស្ស​ម្នាក់​ឈ្មោះ អ៊េត​ សំណាង​ អាយុ​ ១៩ឆ្នាំ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ មក​បុក​ចំ​ទ្វារ​មុខ​ផ្នែក​ខាង​ឆ្វេង​រថ​យន្ត​ បណ្តាល​ឲ្យ​ដួល​នឹង​ថ្នល់​រង​របួស​ស្រាល​ ចំណែក​ម៉ូតូ​រង​ការ​ខូច​ខាត​។

ក្រោយ​កើត​ហេតុ​ ភាគី​ទំាង​ពីរ​បាន​ធ្វើ​ការ​ចរចា​គ្នា​ ដោយ​ម្ចាស់​រថ​យន្ត​ឆ្លាម​ព្រម​សង​ថ្លៃ​ខូច​ខាត​ចំនួន​ ៧០​ដុល្លារ​​ ដើម្បី​បញ្ចប់​រឿង​៕