ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​សាលា​សិស្ស​ស្រី​ម្នាក់​ត្រូវ​រថ​យន្ត​បុក​ស្លា.ប់​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ សិស្ស​ស្រី​វ័យ ៧​ឆ្នាំ ​ម្នាក់​ត្រូវ​បាន​រថ​យន្ត​កាមរី ​១គ្រឿង ​បុក​ស្លា.ប់ ​ខណៈ​ពេល​ដើរ​ឆ្លង​ផ្លូវ​ក្រោយ​ចេញ​ពី​សា​លា​រៀន​លើ​ដង​ផ្លូវជា​តិលេ​ខ៥ ​នៅ​ភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ កាល​ពី​វេលា​ម៉ោង​ ១០ ​និង ​៤០​នាទី​ ព្រឹក​ថ្ងៃទី​២៦​ កុម្ភៈ ​២០១៤។ ​សិស្ស​រង​គ្រោះ​ឈ្មោះ ​អូន ​ស្រីអូន ​ជា​សិស្ស​រៀន​នៅ​សាលា​បឋម​សិក្សា​កូន​ដំរី ​មាន​ទី​លំនៅ​ក្នុង​ភូមិកើ​ត​ហេតុ។ ​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ សិស្ស​ស្រី​វ័យ ៧​ឆ្នាំ ​ម្នាក់​ត្រូវ​បាន​រថ​យន្ត​កាមរី ​១គ្រឿង ​បុក​ស្លាប់ ​ខណៈ​ពេល​ដើរ​ឆ្លង​ផ្លូវ​ក្រោយ​ចេញ​ពី​សា​លា​រៀន​លើ​ដង​ផ្លូវជា​តិលេ​ខ៥ ​នៅ​ភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ កាល​ពី​វេលា​ម៉ោង​ ១០ ​និង ​៤០​នាទី​ ព្រឹក​ថ្ងៃទី​២៦​ កុម្ភៈ ​២០១៤។ ​សិស្ស​រង​គ្រោះ​ឈ្មោះ ​អូន ​ស្រីអូន ​ជា​សិស្ស​រៀន​នៅ​សាលា​បឋម​សិក្សា​កូន​ដំរី ​មាន​ទី​លំនៅ​ក្នុង​ភូមិកើ​ត​ហេតុ។ ​

រថ​យន្ត​បង្ក​ហេតុ ម៉ា​ក​កាមរី​សេរី​ឆ្នាំ​១៩៩៥​ ពណ៌ទឹ​ក​ប្រាក់ ​ចង្កូ​តស្ដាំ ​ពាក់​ស្លាក​លេខ​ សៀម​រាប​ ២A.​៣៦៦៧ ​បើក​បរ​ដោយ​ឈ្មោះ ​អៀ ​ស៊ីន​ហេង​ ភេទ​ប្រុស​ (ឈ្មោះ​នេះ ​ប៉ូលិស​ប្រាប់​ថា​ ឃើញ​នៅ​ក្នុង​នាម​បណ្ណ​ក្នុង​រថ​យន្ត)​ ជា​រថ​យន្ត​រត់​ឈ្នួល​ប៉ោយ​ប៉ែត​-បាត់ដំ​បង​ និង​សៀម​រាប​។

លោក ​ម៉ារិន​ នាយ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋ​បាល​នគរ​បាល​ប៉ុស្តិ៍​សង្កាត់​និមិត្ត​ បាន​ប្រាប់​ថា​ មុន​ហេតុ​ការណ៍​កើត​ឡើង​ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរ​មក​ពី​ទិស​ខាង​កើត​ខាង​ស្ដាំ​ដៃរ​បស់​រថ​យន្ត​ ហើយ​រថ​យន្ត​បង្ក​បោះ​ពួយ​មក​ពី​ទិស​ខាង​លិច ​ដោយ​ផ្ទុក​មនុស្ស​ពេញ ​លុះដ​ល់​ចំណុច​កើតហេ​តុ ​ក៏​បុក​ក្មេង​ស្រី​ដែល​ឆ្លង​ផ្លូវ​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​សិស្ស​រង​គ្រោះរ​បួស​ធ្ងន់ ​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​គ្លីនិក​ឯក​ជន​។

លោក​មេ​ប៉ុស្តិ៍​បន្តថា​ ​ក្រោយ​ហេតុកា​រណ៍​កើត​ឡើងអ្នកបើ​ក​បរ​រថ​យន្ត​បង្ក​បាន​គេច​ខ្លួន​បាត់។​ សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បា​នឪពុក​ម្ដាយទ​ទួលយ​ក​ទៅ​ធ្វើ​បុណ្យតា​មប្រពៃ​ណី ​ឯ​រថ​យន្ត​បង្ក​ប៉ូលិស​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​និមិត្ត ​ដើម្បី​រង់​ចាំ​ធ្វើ​ការ​ដោះស្រាយ​ក្រោយ​វាស់​វែង​រួច៕​