ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​យុវជន​ម្នាក់​តាមដីកា​​តុលា​ការ​ ពី​បទ​ប្រើ​ហិ.ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រាជ​ធានី​ភ្នំពេញ​ កាល​ពី​រសៀល​ថ្ងៃទី​២៥​ កុម្ភៈ​ ២០១៤​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​យុវជន​ម្នាក់​នៅ​តាម​ដង​ផ្លូវ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ពី​បទ​ប្រើ​ហិ.ង្សា​ដោយ​ចេត​នា​មាន​ស្ថាន​ទម្ងន់​ទោស​ ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៥​ កក្កដា​ ២០១២​ នៅ​​ចំណុច​មុខ​ផ្ទះ​ជួល​ក្នុង​ភូមិ​ព្រៃ​ព្រីង​ជើង​ សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ​។

រាជ​ធានី​ភ្នំពេញ​ ៖ នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រាជ​ធានី​ភ្នំពេញ​ កាល​ពី​រសៀល​ថ្ងៃទី​២៥​ កុម្ភៈ​ ២០១៤​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​យុវជន​ម្នាក់​នៅ​តាម​ដង​ផ្លូវ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេត​នា​មាន​ស្ថាន​ទម្ងន់​ទោស​ ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៥​ កក្កដា​ ២០១២​ នៅ​​ចំណុច​មុខ​ផ្ទះ​ជួល​ក្នុង​ភូមិ​ព្រៃ​ព្រីង​ជើង​ សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ​។

យុវជន​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​ឈ្មោះ នួន​ សីហា​ ហៅ​អ៊ួក​ អាយុ​ ១៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ខាង​លើ​។ ការ​ឃាត់ខ្លួន​នេះ អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​ លោក​ស្រី ចាំង​ ស៊ីណាត​ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។ ក្រោយ​ឃាត់​ខ្លួន​ ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​៕