ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កំពង់ឆ្នាំង​ត្រៀម​ហើយ​នៅ ជើង​ខ្លាំង​និទ្ទេស A ឆ្នាំនេះនឹង​បាន​ម៉ូតូ​១​គ្រឿង​ភ្លាម

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​បើក​ហឹប​វិញ្ញាសារ​ប្រលង​សញ្ញាប័ត្រ​ទុតិយភូមិ​នា​ព្រឹក​ថ្ងៃ​ទី​19 ខែសីហា ឆ្នាំ​2019 លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ទៅ​ដល់​បេក្ខជន​-​បេ​ក្ខ​នារី​ដែល​ជា​សិស្ស​ប្រលង​ថា សូម​ក្មួយ​ៗ…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​បើក​ហឹប​វិញ្ញាសារ​ប្រលង​សញ្ញាប័ត្រ​ទុតិយភូមិ​នា​ព្រឹក​ថ្ងៃ​ទី​19 ខែសីហា ឆ្នាំ​2019 លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ទៅ​ដល់​បេក្ខជន​-​បេ​ក្ខ​នារី​ដែល​ជា​សិស្ស​ប្រលង​ថា សូម​ក្មួយ​ៗ កុំ​ភ័យ​ត្រូវ​ប្រឹងប្រែង​ដោយ​ស្មារតី​ក្លាហាន​ដើម្បី​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​នេះ ហើយ​បើ​ក្មួយ​ៗ​ប្រឡង​ជាប់​ទទួល​បាន​និទ្ទេស​A ក្មួយ​ៗ​នឹង​ទទួល​បាន​ម៉ូតូ​មួយ​គ្រឿង​ដូច​បណ្ដា​សិស្ស​ឆ្នាំ​មុន​ៗ​ដែរ ។ មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព​បើក​ហឹប​វិញ្ញាសារ​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ស្ថិត​ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

លោក​បាន​បន្ត​ថា ជា​ធម្មតា​ប្រឡង​នរណា​ក៏​ចង់​ជាប់​ដែរ ប៉ុន្តែ​បើ​ធ្លាក់​សូម​ឱ្យ​មាន​កិត្តិយស​មិន​ត្រូវ​ប្រព្រឹត្ត​ខុសឆ្គង​ក្នុង​ច្បាប់​ប្រឡង​ដូច​ជា​មិន​គោរព​វិន័យ និង​ពិសេស​ការ​លួច​មើល​វិញ្ញាសារ​ប្រឡង​ជាដើម តែ​គណៈមេប្រយោគ​គេ​ឃើញ​ចាប់​បាន​គេ​ឲ្យ​យើង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ។ ជាង​នេះ​ទៅ​ទៀត​រយៈពេល​នៃ​ការ​ប្រឡង​មាន​រយៈពេល​២​ថ្ងៃ ដោយ​គិត​ចាប់ពី​ម៉ោង​នេះ​តទៅ ក្មួយ​ៗ​ត្រូវ​ប្រឡង​ថ្ងៃ​ដល់​ស្អែក និង​រហូត​ដល់​ម៉ោង​៥​ល្ងាច​ទៀត ។ ហេតុនេះ​ហើយ​សូម​ក្មួយ​ៗ គិតគូរ​បញ្ហា​សុខភាព​ឲ្យ​មែនទែន កុំ​ហូប​នំចំណី​អ្វី​ផ្តេសផ្តាស់ ដែល​នាំ​ឱ្យ​ឈឺពោះ រាគ​រួស ធ្វើ​ឱ្យ​យើង​ខកខាន​នៃ​ការ​ប្រឡង​នោះ​ឡើយ ហើយ​ត្រូវ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​មិន​ត្រូវធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ជា​ដាច់ខាត ។ ជា​ចុង​ក្រោយ​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ក្រៅពី​និទ្ទេស​បាន​រង្វាន់​ម៉ូតូ​១​គ្រឿង អ្នក​ប្រ​ឡប់​ជាប់​និទ្ទេស​ក្រោម​A ក៏​នឹង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ដូច​គ្នា​ដែរ ។

តាម​ការ​បញ្ជាក់​ពី​លោក សឹម ប្រឹ​ម ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ខេត្តកំពង់ឆ្នាំង មាន​មណ្ឌល​ប្រឡង​ចំនួន​៨ ចែក​ចេញ​ជា​១៨១​បន្ទប់ មាន​សិស្ស​ប្រឡង​ជាង​៤​ពាន់​នាក់ ។ មន្ទីរ​បាន​ធ្វើការ​បែក​ចែក​ជា​២ គឺ​ទី​១. ផ្នែក​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​២​មណ្ឌល ក្នុង​នោះ​មណ្ឌល​បឋម​សិក្សា​គំរូ​ក្រុង​ខាងត្បូង មាន​២៧​បន្ទប់ និង​មណ្ឌល​បឋម​សិក្សា​គំរូ​ក្រុង​ខាងជើង​មាន​២០​បន្ទប់ ។

ចំណែក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​៦​មណ្ឌល​ស្មើនឹង​១៣៤​បន្ទប់ ក្នុង​នោះ​មាននៅ​មណ្ឌល​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ខាងលិច​មាន​២៥​បន្ទប់​, មណ្ឌល​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ខាងកើត​មាន​២១​បន្ទប់​, មណ្ឌល​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​ខាងលិច​មាន​២០​បន្ទប់​, មណ្ឌល​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​ខាងកើត​មាន​២០​បន្ទប់​, មណ្ឌល​វិទ្យាល័យ ប៊ុ​ន រ៉ា​នី ហ៊ុន សែន រលាប្អៀរ​មាន​២៥​បន្ទប់ និង​មណ្ឌល​វិទ្យាល័យ​ហ៊ុន​សែន​រលាប្អៀរ​មាន​២៣​បន្ទប់ ៕
កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ