ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ព័ន្ធ​កីឡាទ្រី​យ៉ាត្លុង​​កម្ពុជា​កំពុង​​ប្រមូល​ផ្តុំ​ធន​​ធាន​មនុស្ស​ ហ្វឹក​​ហាត់​ត្រៀម​​​ចូល​រួម​ព្រឹត្តិ​​ការណ៍​​កីឡា SEA ​Games នៅ​​សិង្ហ​​បុរី​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា (ហែល​ទឹក+​ជិះ​កង់+​រត់​ប្រណាំង)​ បាន​និង​កំពុង​ធ្វើ​ការ​ប្រមូល​ផ្តុំ​ធន​ធាន​មនុស្ស​ជា​ច្រើន​ដើម្បីធ្វើ​ការ​ហ្វឹក​ហាត់​ និង​ពង្រឹង​សមត្ថ​ភាព​ឱ្យ​បាន​ល្អប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​ បន្ទាប់​ពី​គណៈ​កម្មការ​រៀបចំព្រឹត្តិ​ការណ៍​ប្រកួត​កីឡា SEA Games លើក​ទី​២៨​ នៅ​ប្រទេស​សិង្ហ​បុរី​ប្រកាស​ដាក់​បញ្ចូល​ឱ្យ​មាន​ប្រភេទ​កីឡា​​ទ្រី​យ៉ា​ត្លុង​នៅ​ឆ្នាំ​២០១៥​ នោះ ។​

រាជ​ធានី​ភ្នំពេញ​ ៖ សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា (ហែល​ទឹក+​ជិះ​កង់+​រត់​ប្រណាំង)​ បាន​និង​កំពុង​ធ្វើ​ការ​ប្រមូល​ផ្តុំ​ធន​ធាន​មនុស្ស​ជា​ច្រើន​ដើម្បីធ្វើ​ការ​ហ្វឹក​ហាត់​ និង​ពង្រឹង​សមត្ថ​ភាព​ឱ្យ​បាន​ល្អប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​ បន្ទាប់​ពី​គណៈ​កម្មការ​រៀបចំព្រឹត្តិ​ការណ៍​ប្រកួត​កីឡា SEA Games លើក​ទី​២៨​ នៅ​ប្រទេស​សិង្ហ​បុរី​ប្រកាស​ដាក់​បញ្ចូល​ឱ្យ​មាន​ប្រភេទ​កីឡា​​ទ្រី​យ៉ា​ត្លុង​នៅ​ឆ្នាំ​២០១៥​ នោះ ។​

លោក​ងិន​ សុបញ្ញា​ អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​ថ្លែង​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​សហ​ព័ន្ធ​យើង​ខ្ញុំ​កំពុង​ខិត​ខំ​ជំរុញ​យ៉ាង​ខ្លាំង​ទៅ​ដល់​សមា​គម និង​ក្លិប​កីឡា​ទ្រី​យ៉ា​​ត្លុង​ក្នុងស្រុក​ទាំង​អស់​ឱ្យ​ពង្រឹង​សមត្ថភាព​កីឡា​ករ-​កីឡាការិនី​ និង​យុវជន​ជំនាន់​ក្រោយ​ឱ្យ​មាន​ការ​រីក​ចម្រើន​បន្ថែម​ទៀត​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឱ្យ​ហើយ​ក្នុងការ​ចូល​រួម​ប្រកួត​កីឡា SEA Games លើក​ទី​២៨​ នៅ​សិង្ហ​បុរី​នា​ឆ្នាំ​២០១៥​ ខាង​មុខ​ ប្រសិន​បើ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ​ យុវ​ជន​ និង​កីឡា​ និងគណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​នោះ ។​ អគ្គ​លេខាធិការ​សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ាត្លុង​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា គណៈ​កម្មការ​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ SEA Games លើក​ទី​២៨​ នៅ​ប្រទេស​សិង្ហ​បុរី​បាន​អនុម័ត​ដាក់​បញ្ចូល​ឱ្យ​មាន​ប្រភេទ​កីឡា​ទ្រី​យ៉ាត្លុង​ចូល​រួម​នៅ​ឆ្នាំ​២០១៥​ តែ​សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ាត្លុង​កម្ពុជា​មិន​ដឹង​ថា​ មានសំណាងបាន​ចូលរួម​ដែរ​ឬ​ក៏​អត់​នោះ​ទេ​ បុ៉ន្តែ​យើង​ត្រូវ​តែ​ហ្វឹក​ហាត់​ត្រៀម​ខ្លួន​ជា​និច្ច​ដដែល ជាពិសេស​គឺ​ការប្រមូល​ផ្តុំ​ធន​ធាន​មនុស្ស​តែ​ម្តង ។​

អ្វី​ដែល​កាន់​តែ​ធ្វើ​ឱ្យ​សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ាត្លុង​កម្ពុជា​មាន​មោទន​ភាព​ខ្លាំង​នោះ​ គឺ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤​ ខាង​មុខ​នេះ​ ក្រសួង​បាន​អនុញ្ញាត​ឱ្យ​សហ​ព័ន្ធ​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​លក្ខណៈ​ថ្នាក់​ជាតិ​រយៈ​ពេល​៣​ថ្ងៃ​ជាប់​គ្នា​ដើម្បី​ជ្រើស​រើស​រក​កីឡាករ-​កីឡា​ការិនី​ ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​ (ជម្រើស​ជាតិ)​ មក​ធ្វើ​ការ​​ហ្វឹក​ហាត់​រួម​គ្នាត្រៀម​ធ្វើ​ការ​ប្រកួត​លក្ខណៈ​អន្តរ​ជាតិ​ផ្សេងៗ​ទៀត​ ។​ លោក​ងិន​ សុបញ្ញា​ បាន​បន្ត​ថា​ សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ គឺ​ជា​លើក​ទី​២​ហើយ​ ហើយ​ជា​លើកដំបូង​ផង​ដែរ​ ដែល​សហ​ព័ន្ធ​នឹង​រៀបចំ​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​តាម​ការ​អនុញ្ញាត​របស់​ក្រសួង​ ខណៈ​កាល​ពី​ឆ្នាំ​២០១៣​ រៀបចំ​ត្រឹម​តែ​១​ថ្ងៃ​បុ៉ណ្ណោះ​ ។ លោក​សង្ឃឹម​ថា​ កីឡា​ទ្រី​យ៉ាត្លុង​នឹង​ទទួលបាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ក្នុង​រយៈ​​ពេល​ដ៏​ខ្លីខាង​មុខ​នេះ ។​ សូមបញ្ជាក់​ថា​ សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ ត្រូវបាន​បង្កើត​ឡើង​​តាំងពី​ឆ្នាំ​២០០៩​ មក​ម៉្លេះ​ បុ៉ន្តែ​ប្រជាជន​កម្ពុជា​ចាប់​ផ្តើម​ស្គាល់​ជា​ទូទៅ​ ក៏ដូចជា​មាន​សកម្ម​ភាព​កាន់តែ​ផុស​ផុល​នៅ​ដើម​ឆ្នាំ​២០១២ ។​

ដោយសារ​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ប្រធាន​សហ​ព័ន្ធ​ដែល​មាន​លោក​ឧកញ៉ា​ គង់​ ឫទ្ធិ​ជព្វ នោះ​រហូត​មកដល់​បច្ចុប្បន្ន​នេះ​ឃើញ​ថា​ កីឡា​ទ្រី​យ៉ាត្លុង​ត្រូវ​​បាន​ប្រជា​ជន​ទូទាំង​ប្រទេស​ស្គាល់​កាន់​តែច្រើន​តាំងពី​មិន​ទាន់​មានគេស្គាល់​សោះ រហូត​ដល់​មាន​ច្រើន​ក្លិប​ ។ សព្វ​ថ្ងៃ​នេះ​សហ​ព័ន្ធ​មាន​ក្លិប​ចូលរួម​ជិត​១០​ក្លិប​ហើយ​ក្នុង​នោះ​រួម​មាន​ ក្លិប​រិទ្ធី​សែន, អង្គការ​មិត្ត​សម្លាញ់​, ក្លិប​ធន​ធាន​មនុស្ស​, ក្លិប​តា​ខ្មៅ និង​ក្លិប​ភូមិ​ឫស្សី ។ល។​ សម្រាប់​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​​​​​​​​​​​​​​​​នេះ​មាន​​បែក​​ចែក​ចេញ​ជា​៣​គឺ ១-​ទ្រី​យ៉ា​ត្លុង​ជា​ឈុត​ធំ​ដែល​អត្ត​ពលិក​ម្នាក់​លេង​៣​វិញ្ញាសា​ (ហែល​ទឹក​+​ជិះ​កង់+​រត់​ប្រណាំង)​ ២-​ឌូអា​ត្លុង​ ដែល​កីឡាករ​ម្នាក់​លេង​តែ​២​វិញ្ញាសា​ទេ​ (ជិះ​កង់+​រត់​ប្រណាំង)​ បុ៉ន្តែ​លេង​៣​ដំណាក់​កាល​ដែរ ដោយ​ទី​១​ រត់​ បន្ទាប់​មក​ជិះ​កង់​ រួច​មក​រត់​បន្ត​ទៀត​ និង​ ៣-អាគ័រ​ត្លុង​ដែល​កីឡា​ករ​ម្នាក់​ត្រូវ​លេង​២​វិញ្ញាសា​ដូចគ្នា​ បុ៉ន្តែ​មានតែ​ហែល​ទឹក​ និងរត់​ប្រណាំង​បុ៉ណ្ណោះ ៕​