ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្រសួងអប់រំប្រកាសគោលការណ៍«អ្នក​ចេះគឺជាប់»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៩ ខែ សីហា មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទាំងអស់​នៅ​ទូទៅ​ប្រទេស ​បើកទ្វារ​ដោយ​មាន​បេក្ខជន​ចូលរួម​ប្រឡង​ជិត​១២​ម៉ឺន​នាក់ ។ ក្រសួង​អប់រំ យុវជន…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៩ ខែ សីហា មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទាំងអស់​នៅ​ទូទៅ​ប្រទេស ​បើកទ្វារ​ដោយ​មាន​បេក្ខជន​ចូលរួម​ប្រឡង​ជិត​១២​ម៉ឺន​នាក់ ។ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី១៨ ​សីហា បាន​បង្ហាញ​ទិដ្ឋភាព​ទូទៅ​នៃ​ការបិទ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ​ទុតិយភូមិ​ចំណេះ​ទូទៅ​និង​បំពេញវិជ្ជា​សម័យ​ប្រឡង​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​បេក្ខជន តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា បទ​ប្បញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់ ដោយ​បាន​បិទ​នៅ​គ្រប់​មណ្ឌល​ប្រឡង​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត ទូ​ទាំង​ប្រទេស ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ មាន​មណ្ឌល​ប្រឡងសរុប​២០២​មណ្ឌល ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ៧៥​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​១២៧មណ្ឌល មាន​៤៧២៥​បន្ទប់ ។ បេក្ខជន​ប្រឡងមាន​១១៧.០២៤​នាក់​(​ស្រី​៦០.៤២១​នាក់​) ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​៤.៤៦៨៣​នាក់ (​ស្រី​២៥.២៨៥​នាក់​) មាន​១.៨១០​បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​៧២.៣៤១​នាក់ (​ស្រី​៣៥.១៣៦​នាក់​) មាន​២.៩១៥​បន្ទប់ ។

រដ្ឋមន្ត្រី​អប់រំ​នឹង​អញ្ជើញ​ទៅ​បើក​វិញ្ញាសា​ប្រឡង​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិលោក ហង់ ជួនណា​រ៉ុ​ន រដ្ឋ មន្ដ្រីក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​អញ្ជើញ​ទៅ​បើក​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់​ឌុ​ប នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​ទី​១៩ ខែសីហា ដែល​ជា​ថ្ងៃ​ទី​១​នៃ​ការ​ប្រឡង​បាក់​ឌុ​ប រយៈពេល​២​ថ្ងៃ​នៅ​ទូ​ទាំង​ប្រទេស ។ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រកាស​ថា វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យ​មិ​ស​ក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​និង​បំពេញវិជ្ជា សម័យ​ប្រឡង​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ ចែក​ជា​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ។

ការ​ប្រឡង​ចាប់ផ្តើម​នៅ​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ ដោយ​ថ្នាក់​វិទ្យាសាស្ត្រ ចាប់ផ្តើម​គឺ​មុខ​វិជ្ជា​ប្រវត្តិវិទ្យា ។ រីឯ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ចាប់ផ្តើម​គឺ​មុខ​វិជ្ជា ផែនដី និង​បរិស្ថានវិទ្យា ចាប់ពី​ម៉ោង​៧​និង​៣០​នាទី​ដល់​ម៉ោង​៨​និង​៣០​នាទី ។ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ
នៅ​ឆ្នាំ​២០១៩​នេះ មិន​មានការ​ចូលរួម​សង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដូច​កាល​៥​ឆ្នាំ​កន្លង​មក​ទេ ។ ប៉ុន្តែ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​តែ​បន្ត​រឹត​បន្តឹង និង​ពង្រឹង​ស្តង់ដារ​ប្រឡង​ឲ្យ​មានគុណ​ភាព​តាម​គោលការណ៍ «​អ្នកចេះ គឺ​ជាប់​» ។

ចាប់តាំងពី​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្រោយ​ការ​បោះ​ឆ្នោត នៅឆ្នាំ​២០១៣ លោក ហង់ ជួនណា​រ៉ុ​ន បាន​ចាប់ផ្តើម​អនុវត្ត​គោលការណ៍​រឹត​បន្តឹង​ពេល​ប្រឡង​បាក់​ឌុ​ប ចាប់តាំងពី​ឆ្នាំ​២០១៤​មក ។ បេក្ខជន​ទាំងអស់ ត្រូវ​បាន​ហាម​មិន​ឲ្យ​យក​សំណៅ​ឯកសារ ទូរស័ព្ទ​ដៃ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និក​ចូល​បន្ទប់​ប្រឡង ហើយ​គោរព​តាម​បទ​ប្បញ្ញត្តិ​ដែល​បាន​កំណត់ ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់​ពេល​ប្រឡង ក៏​ដូច​ជា​ថែរក្សា​កិត្តិយស​របស់​បេក្ខជន​ខ្លួនឯង​ផ្ទាល់ និង​កិត្តិយស​នៃ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ