ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចទេ…ដែលគាត់ខូចចិត្ត​សុំប្រពន្ធត្រូវ​គ្នាវិញ​មិន​បាន?​

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​បាន​ចង​.​កស​ម្លាប់​ខ្លួន ​ហើយត្រូវ​គេ​ប្រទះ​ឃើញ ​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​១៨ សីហា នៅ​លើ​ដើមឈើ​មួយ​កន្លែង​ ​ក្នុង​ភូមិ​ដង្កោ ឃុំ​ល្វា ស្រុក​ប​វេ​ល​។…

​ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​បាន​ចង​.​កស​ម្លាប់​ខ្លួន ​ហើយត្រូវ​គេ​ប្រទះ​ឃើញ ​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​១៨ សីហា នៅ​លើ​ដើមឈើ​មួយ​កន្លែង​ ​ក្នុង​ភូមិ​ដង្កោ ឃុំ​ល្វា ស្រុក​ប​វេ​ល​។ នេះ​បើតាមសេចក្ដី​ រាយ​ការ​ណ៍​របស់​សមត្ថកិច្ច​ ។ ​ជនរងគ្រោះ​​ឈ្មោះ ថា ​សុ​ខឿន អាយុ​៣៦​ឆ្នាំ ​រស់នៅ​ភូមិ​​-ឃុំ កើតហេតុ​ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ជន​រង​គ្រោះ​បាន​ប្រើប្រាស់​ខ្សែ​នី​ឡូង​ចង​.​ក​សម្លាប់​ខ្លួនឯង នៅ​លើ​ដើម​ថ្កូវ​ខាងក្រោយ​ផ្ទះ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​នៅ​ទាំងព្រឹក​ព្រលឹម​។ គេ​មិន​ទាន់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​បុរស​រូប​នេះ​ សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ប្រើ​វិធី​ចង​.​ក​បែប​នេះ​ទេ តែបើ​តាម​ក្រុម​គ្រួ​សារបាន​ប្រាប់​ជា​បឋម​ថា ដោយសារ​គាត់​មាន​វិបត្តិ​គ្រួសារ​។

បើ​តាម​ការ​បំភ្លឺ​បឋម​ពី​ក្រុម​គ្រូ​សារ​ទៅ​កាន់​សមត្ថកិច្ច​ថា កន្លង​មកនេះ ​ជន​រង​គ្រោះ​បាន​បែកបាក់​ប្រពន្ធ និង​​កូន ហើយ​មួយ​រយ​:​នេះ​ គាត់​បាន​ព្យាយាម​សុំ​ជានា​គ្នា​ជាមួយ​ប្រពន្ធ​វិញ​ដែរ តែ​ខាង​ប្រពន្ធ​មិន​ព្រមយក​វិញ ទើប​ធ្វើ​ឲ្យ​គាត់​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ អស់សង្ឃឹម​ក្នុង​ឆាកជីវិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ឈាន​ដល់​ធ្វើ​អត្តឃាត​ខ្លួនឯង ដើម្បី​បញ្ចប់​បញ្ហា​គ្រប់យ៉ាង​តែ​ម្ដង​។

ទោះ​យ៉ាងណា សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ​តាម​លក្ខណ​:​បច្ចេកទេស ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​តាម​រយ​:​ការ​ចង​.​ក​មែន​ ។ ក្រោយ​បញ្ចប់​ការ​ពិនិត្យ​មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ជន​រង​គ្រោះ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ