ទស្សនាវដ្តីHurun របស់ចិនបានចុះផ្សាយពីចំណាត់ថ្នាក់មហាសេដ្ឋីនៅអាសីុកាលពីថ្ងៃទី២៥ កុម្ភៈ ២០១៤ ឃើញថាភូមិភាគអាសីុបានក្លាយជាដែនដីដែលមានមហាសេដ្ឋរីកដុះដាលច្រើនដោយកើនឡើងប្រហែល២០០នាក់ ។ តួលេខសរុបគឺមានជនជាតិអាសីុចំនួន៨២៤នាក់ ស្ថិតក្នុងចំណាត់ថ្នាក់បុគ្គលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនៅលើពិភពលោក ។
Hurun បានចុះផ្សាយឈ្មោះប្រទេសដែលមានមហាសេដ្ឋីឈានមុខនៅក្នុងឆ្នាំ២០១៤ គឺ អាមេរិក នៅតែនាំមុខគេដោយមានចំនួន៤៨១នាក់ និងចំណាត់ថ្នាក់ទី២ ប្រទេសចិនមានចំនួន៣៥៨នាក់ ។ ចំណែកលោកប៊ីល ហ្គេត អ្នកបង្កើតក្រុមហ៊ុនMicrosoft របស់អាមេរិកនៅតែជាបុគ្គលនាំមុខលោកស៊ែង កាឡូស ស្លុីម ម្ចាស់ទូរគមនាគមន៍ ជនជាតិមុិកសិុក ជាមហាសេដ្ឋីនៅលើពិភពលោក ។
លោករូភើត ហ៊ូហ្គើវើហ្វ នាយកទស្សនាវដ្ដី Hurun បានបង្ហាញលទ្ធផលអង្កេតពីតួលេខរបស់មហាសេដ្ឋីនៅក្នុងប្រទេសចិនឃើញថា លោក វ៉ាង ជៀនលីន អ្នកជំនួួញដ៏មានឥទ្ធិពលផ្នែកអចលនទ្រព្យគឺជាសេដ្ឋីដ៏កំពូលនៅចិននិងស្ថិតនៅលំដាប់ទី២៦ នៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុប២៥.០០០លានដុល្លារ ដែលកាលពីមុនធ្លាប់ស្ថិតនៅចំណាត់ថ្នាក់ទី៧២ ។ លោកប៊ីល ហ្គេត ជំនួសតំណែងរបស់លោកស្លុីម ប្រធានក្រុមហ៊ុនទូរស័ព្ទនៅអាមេរិកក្លាយជាបុគ្គលមានស្ដុកស្ដម្ភបំផុតនៅលើពិភពលោកដោយមានទ្រព្យកើនឡើងប្រហែល២៦%ក្នុងទឹកប្រាក់សរុប៦៨.០០០លានដុល្លារ ។
ចំណែកលោកវ័ររ៉េន បាហ្វហ្វេត អ្នកវិនិយោគទុនអាមេរិក និងលោកអាណានសីុយ៉ូ អ៊័រតេហ្គា អ្នកបង្កើតក្រុមហ៊ុនអីុនឌីថេក ផ្នែកវាយនភណ្ឌរបស់អេស្ប៉ាញជាប់ចំណាត់ថ្នាក់ទី២ និងទី៣របស់ទស្សនាវដ្ដីHurun នៅក្នុងឆ្នាំ២០១៤ដោយមានទ្រព្យសរុប៦៤.០០០លានដុល្លារ និង៦២.០០០លានដុល្លារ ។ សម្រាប់លោកស្លុីម និងក្រុមគ្រួសារ ស្ថិតនៅលំដាប់លេខ៤ មានទ្រព្យសរុប៦០.០០០លានដុល្លារ ។ មហាសេដ្ឋីពិភពលោកមានទ្រព្យរួមគ្នាកើនខ្ពស់ដល់៦,៩លានលានដុល្លារ គឺច្រើនជាងផលិតផលសរុបក្នុងស្រុក(GDP )របស់ជប៉ុន ៕
ចែករំលែកព័តមាននេះ