រត់​បណ្តើរ​ស្រែក​បណ្តើ​រថា​«​ប៉ូលិស​មក​ហើយ​នាំ​គ្នា​រត់​»​…ស្រាប់តែ​បាត់​ឈឹង​ពេល​ប្រទះ​ឃើញ​ផ្អើល​ពេញ​ភូមិ


ខេត្តឧត្តរមានជ័យ ៖ អ្នកខ្លះ​បាន​អះអាង​ថា បុរស​ម្នាក់​នេះ​កើត​មាន​ជម្ងឺ​សរសៃ​ប្រាសាទ អ្នកខ្លះ​ទៀត​ថា​បុរស​រូប​នេះ​ផឹកស្រា​ស្រវឹង​ហើយរ​វើ​យរ​វាយ​ស្រែក​តែ​ផ្តេសផ្តាស​រត់​បាត់​ពី​ផ្ទះ​បន្ទាប់​មក​ស្រាប់តែ​ប្រទះ​ឃើញ​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួន​ដោយ​យក​ខ្សែ​អង្រឹង​ចង​.​ក​ជាប់​នឹង​ដើមឈើ ការ​ប្រទះ​ឃើញ​នេះ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៦៧B ៣០០​ម៉ែត្រ​ក្នុងភូមិ​ស្លែង​ព័រ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។ ជន​រង​គ្រោះ​ឈ្មោះ ឡោ​ត សុ​គា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៧ សីហា ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជាមួយ​បងប្អូន​ និង​អ្នក​ជិតខាង ខណៈនោះ​ពេល​ស្រវឹង​បាន​ស្រែ​កថា ប៉ូលិស​មក​ហើយ​នាំ​គ្នា​រត់​ ជន​រង​គ្រោះ​រត់​បណ្តើរ​ស្រែក​បណ្តើរ ពេល​នោះ​បងប្អូន​ក៏​នាំ​គ្នារ​ត់ទៅ​ចាប់​ដែរ​តែ​ចាប់​មិន​បាន​ក៏​រត់​បាត់​ទៅ​ទោះជា​ដើ​រុករក​ក៏​រក​មិនឃើញ តែ​អ្នកខ្លះ​មនុស្ស​នេះ​កើត​ជម្ងឺ​សរសៃ​ប្រាសាទ តែ​ទោះជា​មានការ​អះអាង​បែប​ណារ​បុរស​រូប​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​កដោយ​យក​ខ្សែ​អង្រឹង​ចង​ជាប់​នឹង​ដើមឈើ​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ។

ទាក់ទិន​នឹង​ព័ត៌មាន​បុរស​ដែល​ធ្វើ​អត្តឃាត​ខ្លួន​នេះ​ប៉េ​អឹ​ម​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​លើ​ករណី​អត្តឃាត​ខ្លួន​នោះ​កម្លាំង​បេ​អឹ​ម​ស្រុក​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​រួម​មាន​ប៉ូលិស គ្រូពេទ្យ និង​ក្រុម​អាជ្ញាធរ​ចូលរួម​ពិនិត្យ​ផង​ដែរ​ដើម្បី​ធ្វើការ​ស​និ្ន​ដ្ឋា​ន​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ពិតប្រាកដ​មែន ។ យោង​តាម​ការ​ពិនិត្យ និង​យោង​ទៅ​លើ​ការ​សាកសួរ​ពី​សាក្សី សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ